បរទេស៖ ក្រុម Manchester City ខិតជិត ដល់កិច្ចព្រមព្រៀងបន្តកិច្ចសន្យាថ្មីរយៈពេល៥ឆ្នាំជាមួយខ្សែបម្រើ Kevin De Bruyne នៅឯកីឡដ្ឋាន Etihad Stadium បន្តទៀត។កីឡាករអន្តរជាតិ​ប៊ែលហ្សិក​រូបនេះ​បានផ្ទេរពីក្រុម Wolfsburg ក្នុងឆ្នាំ២០១៥ និងបានចូលលេងសរុបចំនួន ២២៧លើកសម្រាប់ក្រុម​មេឃខៀវដោយរកបាន ៥៨ គ្រាប់និងបង្កើតឪកាស (Assist) សម្រាប់មិត្តរួមក្រុម​ដល់ទៅ៩០ដង​ឯ​ណោះ។

Guardiola: "De Bruyne is an exceptional player, he doesn't feel pressure" - AS.com

កិច្ចព្រមព្រៀងរបស់ De Bruyne ជាមួយក្រុមគ្រូបង្វឹកលោក Pep Guardiola មានសុពលភាព​រហូត​ដល់ខែមិថុនាឆ្នាំ ២០២៣ប៉ុន្តែប្រភពពីគេហទំព័រ ​​Daily Mail បានចុះផ្សាយថាកីឡាករ​សំខាន់ ​(Key Player) រូបនេះបានព្រមព្រៀងនិងត្រៀមចុះហត្ថលេខាបន្តកិច្ចសន្យាថ្មីជាមួយ​កំលាំងពលកម្ម​នឿយ​ហត់​នៅទឹកប្រាក់ ៣០០.០០០ ផោនក្នុងមួយសប្តាហ៍។ប្រភពដដែលបន្តថាក្លឹប Man City ក៏ ចង់ឃើញ ​De Bryne បញ្ចប់អាជីពរបស់ខ្លួនជាមួយក្លឹបក្រោយចុះហត្ថលេខាលើកិច្ចសន្យាថ្មី។

Pep Guardiola challenges Kevin de Bruyne to prove Man City captain credentials - Mirror Online

រដូវកាលចាស់រូបគេស៊ុតបញ្ចូលទីបាន ១៦គ្រាប់និង Assist  ២៣ ដងក្នុងការបង្ហាញខ្លួនសរុប ៤៨ដងគ្រប់ក្របខណ្ឌប្រកួត។បើទោះបីជាមិនអាចការពារតំណែងជើងឯកអង់គ្លេសបានតែកីឡាករវ័យ ២៩ឆ្នាំរូបនេះបានចូលរួមចំណែកជួយក្រុមលើកពាន Premier League ៣លើកក្នុងរយៈពេល៥ឆ្នាំចុងក្រោយ៕

 

ប្រភពព័ត៍មាន៖ Sportsmole