បរទេស៖ Edinson Cavani បានបដិសេធក្លឹប ​Real Madrid និង Juventus ដើម្បីចុះហត្ថលេខានៅថ្ងៃចុងបញ្ចប់​នៃទីផ្សារដោះ​ដូរកីឡាករនៅអង់គ្លេសកាលពីថ្ងៃច័ន្ទ​​​ដើមសប្តាហ៏កន្លងទៅ បើទោះបីជាក្លឹបទាំងពីរនេះ​បានផ្តល់​កិច្ច​​សន្យា២ឆ្នាំជាមួយតម្លៃពលកម្មនឿយហត់៧លានយូរ៉ូក្នុង១រដូវកាលដល់រូបគេដោយយោងគេហទំព័រ​ ESPN បានចុះផ្សាយ។ទីបំផុតខ្សែប្រយុទ្ធ​ជើងចាស់​សញ្ជាតិអ៊ុយរូហ្គាយ​រូបនេះ​បាន​​ចុះកុងត្រារយៈពេល១ឆ្នាំជាមួយនឹង​ជម្រើស​​បន្តកិច្ចសន្យា ១២ខែ​ទៀ​តអាស្រ័យលើសមត្ថភាព និងលទ្ធផលជាក់ស្តែង។

Edinson Cavani: From farming and ballet to the Manchester United spotlight  | Daily Mail Online

Cavani វ័យ៣៣ឆ្នាំបានក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួនក្រោយចំណាយពេល​៦ឆ្នាំលេងនៅក្លឹបដែលមាន​មូល​ដ្ឋា​ន​នារាជ​ធានីប្រទេសបារំាង ខណៈកិច្ចសន្យារបស់រូបគេឈានដល់ទីបញ្ចប់ក្រោយរដូវកាលចាស់ Ligue-1 បានបញ្ចប់។ កីឡាករដែលមានកំណត់ត្រាស៊ុតបាល់បញ្ចូលទីច្រើនបំផុតអោយ PSG រូបនេះនិងត្រូវពាក់អាវ​លេខ ៧បាន​ចាប់​ផ្តើមហ្វឹកហាត់ជាមួយមិត្តរួមក្រុមនៅឯមូលដ្ឋានហ្វឹកហាត់ Carrington របស់ក្លឹបជាផ្លូវការណ៏​ហើយ​៕

 

ប្រភពព័ត៍មាន៖ Sportsmole