បរទេស៖ ក្រុមតោកំណាចអង់គ្លេសបានវាយបកផ្តួលក្រុមជើងខ្លាំងក្រុមចំណាត់ថ្នាក់លេខ៣ World Cup គឺ​ប៊ែលហ្ស៊ិក​ដើម្បីកត់ត្រាជ័យជម្នះដ៏សំខាន់ក្នុងការ ប្រកួតដណ្តើមពានរង្វាន់ Uefa Nations League នៅឯទឹកដី​ Wembley ​ក្នុងនាមជាម្ចាស់ផ្ទះ ។

England vs Belgium result: Five things we learned as Three Lions come from behind to win | The Independent

បែលហ្ស៊ិកមានឪកាសស៊ុតបញ្ចូលទីនាំមុខ១​គ្រាប់មុនដោយកីឡាករ Yanick Carrasco ក៏ប៉ុន្តែត្រូវបាន អាជ្ញា កណ្តាលខ្សែបន្ទាត់លើកទង់ថាជាបាល់ Offside របស់ Kevin De Bryne។ ទោះបីខកបំណងលើកទី១ក្តី ក៏​កីឡា​ករ​ខ្សែប្រយុទ្ធ Rome Lukaku មានឪកាសរកបានគ្រាប់បាល់នាំមុខ១គ្រាប់មុននៅនាទីទី១៦បន្ទាប់ពី Eric Dier រារាំងធ្វើអោយអតីតខ្សែប្រយុទ្ធ Man Utd ដួលក្នុងតំបន់គ្រោះថ្នាក់។​អង់គ្លេសមានឪកាសវាយបកតាម​ស្មើវិ​ញ​​​ក្រោយ​ពីខ្សែការពារ Thomas Meuier បានទាញដៃប្រធានក្រុម Jordan Henderson អោយដួល​ខណៈ Marcus Rashford មានឪកាសធ្វើបានសម្រេចដោយការស៊ុតបាល់ពិន័យ១១ ម៉ែត្រ។

England vs Belgium result: Player ratings as Marcus Rashford and Mason Mount seal Nations League win | The Independent

ក្រុមរបស់គ្រូបង្វឹកលោក Gareth Southgate មានឪកាសរកគ្រាប់បាល់ជ័យជំនះនៅនាទី៦៤ ពីការស៊ុតរបស់​កីឡាករ​ Mason Mount ប៉ះជើងកីឡាករ Toby Alderweireld ខណៈអ្នកចាំទីក្លឹប Anderlech កីឡាករ Simon Mignolet មិនបានជួយសង្គ្រោះបាល់បាន នាំអោយក្រុមប៊ែលហ្សិកស្គាល់រសជាតិបរាជ័យជាលើកទី១​ចាប់តាំងពី​ខែវិច្ឆិកាឆ្នាំ ២០១៨ ។ ក្រុមទាំងពីរនិងត្រូវបន្តការប្រកួតនៅថ្ងៃពុធខណៈ អង់គ្លេសធ្វើជាម្ចាស់ផ្ទះទទួលដាណឺម៉ាកនៅឯកីឡា ដ្ឋាន Wembley ដដែលខណៈបែលហ្ស៊ិកធ្វើដំណើរទៅសួរសុខទុក្ខក្រុមអ៊ីស្លង់៕

ប្រភពព័ត៍មាន៖ BBC