បរទេស៖ Erling Braut Haaland បានស៊ុតបាល់បញ្ចូលទី៣គ្រាប់ (Hat-trick) ជាលើកទី១លើឆាកអន្តរជាតិ​ក្នុងការប្រកួតពានរង្វាន់ Uefa Nation League ជួយអោយន័រវេផ្តួលរូម៉ានីក្នុងលទ្ធផល៤ទល់និង០ក្នុងការប្រកួតកាលពីថ្ងៃអាទិត្យ។

Borussia Dortmund striker Erling Haaland nets first hat-trick for Norway to maintain stunning goal record

ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម Borussia Dortmund បានបង្ហាញទម្រង់លេងដ៏ល្អ ដោយរកបាន​៣គ្រាប់​នៅ​នាទី​ទី១៣,៦៤ និង​៧៤ខណៈមិត្តរួមក្រុម Alexander Saloth របស់ក្រុមគោជល់ RB Leipzig​ មាន​ឪកាសបន្ថែម១គ្រាប់ផងដែរនៅនាទីទី៣៩មុនបញ្ចប់ការ​ប្រកួតតង់ទី១។

Erling Haaland hits Norway hat-trick to help crush Romania - Eurosport

បើទោះបីជាក្រុមមកពីទ្វីបអឺរ៉ុបខាងជើងន័រវេដដែលចាញ់ក្រុមស៊ែប៊ីក្នុងវគ្គ Play-Off ដើម្បីដណ្តើមកៅអី​ទៅលេងព្រឹត្តការណ៏យូរ៉ូឆ្នាំ២០២០កាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែពេលនេះពួកគេបានឈរនៅ​លើ​កំពូល​តារាងពូល B មុនពេលជួបជាមួយក្រុមអៀរឡង់ខាងជើងដែលជាគូប្រជែង​បន្ទាប់​របស់​ពួកគេ៕

ប្រភពព័ត៍មាន៖ BBC