បរទេស៖ ខ្សែប្រយុទ្ធក្លឹបបិសាចក្រហម Manchester United កីឡាករ Marcus Rashford រកបានមួយគ្រាប់ជួយឲ្យក្រុមជម្រើសជាតិអង់គ្លេសយកឈ្នះលើក្រុមចំណាត់ថ្នាក់លេខ១ក្នុងតារាង FIFA ប៊េលហ្សិកក្នុងលទ្ធផល២ទល់នឹង១។

England vs Belgium: Marcus Rashford to wear boots with messages from  children he's helped | GiveMeSport

ការទាត់បញ្ជូនទីមួយគ្រាប់ដោយបាល់១១ម៉ែត្ររបស់ Rashford នោះមានន័យថារូបគេក្លាយជាកីឡាកររបស់ក្លឹប Man Utd ទី៤ហើយ ដែលអាចរកបាន៤គ្រាប់ក្នុង៤ប្រកួតជាប់ៗគ្នា ដោយកាលពីឆ្នាំ១៩៦៦ វីរៈបុរសបាល់ទាត់របស់បិសាចក្រហម Sir Bobby Charlton, អតីតប្រធានក្រុមជម្រើសអង់គ្លេស David Beckham ហើយនឹងអ្នករកគ្រាប់បាល់ច្រើនជាងគេក្នុងក្រុមជម្រើសជាតិអង់គ្លេស Wayne Rooney សុទ្ធតែធ្លាប់ធ្វើរឿងនេះបានដូចគ្នា។

England 2 Belgium 1: Mason Mount and Marcus Rashford fire Gareth  Southgate's Three Lions to Nations League victory

គួរបញ្ជាក់ផងដែលថា Marcus Rashford ទើបតែទទួលបានមេដាយប្រាក់ MBE (Member of the Order of the British Empire) ពីម្ចាស់ក្សត្រីនៃចក្រភពអង់គ្លេសកាលពីថ្ងៃសុក្រកន្លងទៅ បន្ទាប់ពីរូបគេបានខិតខំប្រឹងប្រែងយ៉ាងសកម្មដើម្បីជួយដល់ក្មេងៗដែលគ្មានអាហារបរិភោគក្នុងប្រទេសអង់គ្លេសកំឡុងពេលជំងឺរាតត្បាតកូវីត-១៩៕

 

ប្រភពព័ត៍មាន៖ Metro