បរទេស៖ ខ្សែបម្រើឆ្នើមរបស់ Manchester City កីឡាករ Kevin De Bruyne បានសារភាពថារូបគេមិនខ្វល់ទេ ប្រសិនបើ Lionel Messi ចូលរួមជាមួយ Manchester City នៅរដូវកាលក្រោយនោះ។

De Bruyne reacts to contract talk & Messi rumours at Man City | Goal.com

De Bruyne និយាយថា៖ “និយាយតាមត្រង់ទៅខ្ញុំមិនខ្វល់អំពីរឿងនេះទេ។ ប្រសិនបើគាត់ ( Messi ) មកមែនវាគឺជារឿងល្អ ហើយប្រសិនបើគាត់មិនមកក៏ពួកយើងមានកីឡាករល្អៗស្រាប់ហើយ ជាពិសេសពួកគេសុទ្ធតែជាកីឡាករដែលខ្ញុំចូលចិត្តលេងជាមួយ”។

In the City they continue testing Messi: This is how De Bruyne talks about  his possible signing

គួរបញ្ចាក់ផងដែលថាខ្សែប្រយុទ្ធ Lionel Messi បានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើរជាខ្លាំងកំឡុងពេលទីផ្សារដោះដូរកីឡាករដូវក្តៅនេះ បន្ទាប់ពីផ្ទុះនៅពាក្យចរចាមរាមថារូបគេចង់ចាកចេញពី FC Barcelona៕

 

ប្រភពព័ត៍មាន៖ The Sun