បរទេស៖ ខ្សែបម្រើ N’Golo Kante របស់ក្រុមតោខៀវ Chelsea កំពុងមានក្តីសុបិនចង់ផ្លាស់ទៅកាន់ក្រុម អធិរាជស Real Madrid ក៏ប៉ុន្តែមហិច្ឆតារបស់ខ្លួនក្នុងការផ្ទេរនេះ អាចនិងត្រូវរង់ចាំដល់ពេលទីផ្សារដោះដូរកីឡាករនិងបើកជាលើកទីពីរនៅពាក់កណ្តាលរដូវកាលពោលគឺនៅដើមខែខែមករា២០២១​ខាងមុខ។

N'Golo Kanté Simply Doesn't Fit in Frank Lampard's Chelsea Side Right Now |  90min

ប្រភពពី Sport Fitness បានចុះផ្សាយថា៖ “ទំនាក់ទំនងរបស់សមាជិកជ័យលាភី​ World Cup ២០១៨ក្រុមមាន់គកបារាំងជាមួយអ្នកចាត់ការទូទៅលោក Frank Lampard មិនដំណើរ​ការ​ទៅ​ដោយរលូននោះទេក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះដោយសារហេតុផលជាច្រើនដូច្នេះអតីតកីឡាករក្រុម Leicester Ctiy រូបនេះអាចត្រូវក្លឹបបើកផ្លូវចាកចេញពីទឹកដី Stamford Bridge”។

N'Golo Kante Set for Late Fitness Test Ahead of UEL Final After Knee Injury  | Bleacher Report | Latest News, Videos and Highlights

គួរបញ្ជាក់ថាក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុប១៣សម័យ Real Madrid ជាក្លឹបដែលកីឡាករដ៏​សំខាន់ (KeyPlayer) របស់ Chelsea រូបនេះគាំទ្រ និងស្រលាញ់ពេញចិត្តតាំង​ពីរូបគេ​នៅប​ឋម​វ័យមកម្លេះ៕

 

ប្រភពព័ត៍មាន៖ Football.london