បរទេស៖ ក្រុមតោខៀវ Chelsea ត្រៀមនឹងផ្តល់សំណើរកិច្ចសន្យាថ្មីដល់ខ្សែបម្រើកណ្តាល Jorginho ដើម្បីផ្តល់ជារង្វាន់នូវ ភាពស្មោះត្រង់របស់រូបគេដែល បដិសេធផ្លាស់ទៅ លេងនៅ ក្លឹបគូ ប្រជែងរួមទីក្រុងគឺកាំភ្លើងធំ Arsenal។ Jorginho បានចូលរួមជាមួយ Chelsea នៅឆ្នាំ២០១៨ពីក្លឹប Napoli កំលុងពេលអតីតគ្រូបង្វឹកលោក Maurzio Sarri កាន់តួនាទីដឹកនាំ។

Chelsea's central midfielder Jorginho should not play against the big six

កីឡាករដើមកំណើតប្រេស៊ីលតែមានសញ្ជាតិអ៊ីតាលីវ័យ២៨ឆ្នាំរូ​បនេះ មានការចាប់អារម្មណ៏​ពី​សំណាក់ក្លឹបធំៗ២កន្លងមកគឺក្រុមម្ចាស់ជើងឯក FA Cup កាំភ្លើងធំ Arsenal និងជើងឯកអ៊ីតាលី Juventus ក៏ប៉ុន្តែទីំផុតរូបគេសម្រេចបន្ត នៅលេងនាកីឡាដ្ឋាន Stamford Bridge ជា​បន្ត​ទៀត។

Jorginho: Arsenal want to sign Chelsea midfielder before transfer deadline  | Football News | Sky Sports

គួរបញ្ជាក់ថាក Chelsea និងក្របខណ្ឌ Premier League ត្រូវវិលត្រលប់មកធ្វើការប្រកួតនៅចុងសប្តាហ៍នេះខណៈពួកគេបើកទ្វារកីឡាដ្ឋានស្វាគមន៍ក្រុម Southampton៕

 

ប្រភពព័ត៍មាន៖ Football.london