បរទេស៖ ភ្នាក់ងារផ្ទាល់ខ្លួនរបស់ Jorginho បានចេញមកបង្ហើបប្រាប់ថាខ្សែបម្រើឆ្នើមរូបនេះនឹងមិនចាកចេញពីក្លឹបតោខៀវ Chelsea ឡើយនៅទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ។

Jorginho wants to return to Italy' – Chelsea star interested in Juve, Inter  & Milan, says agent – Stats Arena

ខ្សែបម្រើរូបនេះបានបង្ហាញទំរង់បានបង្ហាញយ៉ាងល្អនៅរដូវកាល២០២០/២០នេះដោយអាចជួយអោយក្លឹប Chelsea ឈ្នះពានរង្វាន់លំដាប់កំពូលប្រចាំទ្វីបអឺរ៉ុប UEFA Champions League និងជួយអោយក្រុមជម្រើសជាតិអុីតាលីរបស់ខ្លួនឈ្នះពានរង្វាន់ Euro 2020 នេះថែមទៀតផង។ ហើយក្នុងរយៈពេលចុងក្រោយនេះត្រូវបានជឿជាក់ថាខ្សែបម្រើអន្តរជាតិអុីតាលីរូបនេះត្រៀមខ្លួនចាកចេញពីទឹកដី Stamford Brigde នៅអំឡុងទីផ្សាររដូវក្តៅនេះហើយ។

Jorginho and Sterling to become Ballon d'Or favourites with Euro 2020  triumph | Forza Italian Football

លោក Joao Santos ភ្នាក់ងាររបស់ Jorginho បាននិយាយប្រាប់ TuttoMercatoWeb ថា៖ «គាត់ (Jorginho) នឹងនៅក្លឹប Chelsea បន្តទៀតបន្ទាប់ពីចប់ព្រឹត្តិការណ៍ Euro លោក Thomas Tuchel គឺជឿជាក់លើ Jorginho ហើយរូបគេនឹងក្លាយជាផ្នែកមួយសម្រាប់ក្លឹប Chelsea នៅរដូវកាលក្រោយ»។ ទន្ទឹមនឹងនេះលោក Fabrizio Romano ដែលជាអ្នកសារព័ត៍មានដ៏ល្បីឈ្មោះក៏ចេញមកអះអាងផងដែរថាក្លឹប Chelsea ត្រៀមរៀបចំកុងត្រាថ្មីអោយ Jorginho ដល់ឆ្នាំ២០២៣នាពេលឆាប់ៗខាងមុខនេះ៕

 

ប្រភពព័ត៍មាន៖ Sportsmole