បរទេស៖ ក្លឹបយក្សនៅអុីតាលី Juventus ត្រូវបានគេរាយការណ៍ថាបានចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើខ្សែបម្រើឆ្នើម​ Jorginho របស់ក្លឹប Chelsea នៅទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខ។

Juventus 'interested in signing Jorginho from Chelsea'

ខ្សែបម្រើវ័យ២៩ឆ្នាំរូបនេះក្លាយជាកីឡាករសំខាន់របស់លោក Tuchel ចាប់តាំងពីគ្រូបង្វឹកសញ្ជាតិអាល្លីម៉ង់រូបនេះមកដឹកនាំ Chelsea ហើយរូបគេទើបតែជួយអោយ Chelsea យកឈ្នះលើ Liverpool កាលពីយប់ថ្ងៃព្រហស្បតិ៍ផងដែរ។ ខ្សែបម្រើរូបនេះបានមានពាក្យចរចាមរាមថានឹងត្រលប់ទៅលេងនៅទឹកដីអុីតាលីវិញតាំងពីឆ្នាំមុនមកម្លេះ។

Chelsea News: Jorginho To Juventus?! Willian's SULK After Failed Transfer &  Kepa's Problem.. - YouTube

បើយោងទៅតាម Tuttosport បានអោយដឹងថា Juventus មានគម្រោងចង់ពង្រឹកតំបន់បម្រើរបស់ខ្លួនបន្ថែមទៀត ហើយខ្សែបម្រើ Jorginho អាចជាគោលដៅរបស់ពួកគេក្នុងការនាំចូលរួមក្រុម៕

 

ប្រភពព័ត៍មាន៖ Sportsmole