បរទេស៖ Jorginho បានបង្ហើបប្រាប់ថាខ្លួនមានក្តីសុបិនចង់លេងបាល់ទាត់ក្រោមការដឹកនាំរបស់ Pep Guardiola បើទោះ​បីជាបច្ចុប្បន្នរូបគេបានបន្តអាជីពជាមួយក្រុមតោខៀវ Chelsea ចាប់តាំងពីឆ្នាំ២០១៨មកម្លេះ ។

Chelsea star Jorginho dreams of playing under Pep Guardiola - 24 Hours World

គួររំលឹក​ថាកីឡា​ករ​អន្តរជាតិអ៊ីតាលីវ័យ ៣០ ឆ្នាំរូបនេះធ្លាប់មានទំនាក់ទំនងពីក្រុម Man. City មុនពេលចាកចេញពី Napoli មកកាន់កីឡាដ្ឋាន Stamford Bridge ហើយបានដើរតួនាទីដ៏ តួអង្គសំខាន់សម្រាប់ក្លឹបដែលមានមូល​ដ្ឋាននៅ​ទីក្រុងឡុងដ៍រហូតមកជាពិសេសគឺការទទួលខុសត្រូវទាត់បាល់ពិន័យ១១ម៉ែត្រ។ Jorginho បានសារភាពថារូបគេចូលចិត្តមើលការប្រកួតរបស់ក្លឹប Barcelona ជាងមួយទសវត្សរ៍មុន នៅពេល​ដែលអ្នកចាត់ការសញ្ជាតិអេស្ប៉ាញរូបនេះកំពុងបង្វឹកកីឡាករដូចជា Xavi, Andreas Iniesta និង Ronaldinho ជាដើម។

Chelsea star Jorginho makes honest admission over Pep Guardiola 'dream' -  Mirror Online

Jorginho បានបង្ហាញខ្លួន ១៧៣លើកគ្រប់ការប្រកួតឱ្យ Chelsea ហើយទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍ សម្រាប់ក្លឹប និងជម្រើសជាតិនាំអោយកីឡាករដើមកំណើតប្រេស៊ីលបានក្លាយជាបេក្ខភាពប្រជែងពាន Ballon d’Or ឆ្នាំ ២០២១ ដោយបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៣ បន្ទាប់ពី Robert Lewandowski និង Lionel Messi៕

 

ប្រភពព័ត៍មាន៖ Sportsmole