បរទេស៖ Manchester City បានបង្ហាញពីក្តីកង្វល់ និងអាចរងនូវផលប៉ះពាល់ដ៏ធំមួយមុនពេល​ការ​ប្រកួតក្របខ័ណ្ឌ Premier League ដ៏សំខាន់របស់ពួកគេនៅចុង​សប្តាហ៏ថ្ងៃ​សៅរ៏​នេះជា​មួយ ​Arsenal បន្ទាប់ពីខ្សែ​បម្រើដ៏សំខាន់គឺ Kevin De Bryne  អាចអវត្តមានក្រោយរងរបួស​ពេលបំ​ពេញ​ភារកិច្ច​សម្រាប់ក្រុមជម្រើសជាតិ។

Kevin De Bruyne returns to Man City after suffering injury on international  duty with Belgium - Manchester Evening News

យ៉ាងណាមិញគ្រូបង្វឹកក្រុមបែលហ្សិកលោក Roberto Martinez បានបញ្ជាក់នៅ នៅថ្ងៃ​អង្គារនេះថា កីឡាករនាំលេងដ៏សំខាន់របស់ពួកគេបានមិនបានរងរបួសទេតែកំពុងតែត្រូវការ​ពេលវេលាដើម្បីធ្វើអោយមានភាពប្រសើរឡើងផ្នែកកាយសម្បទា។ដូច្នេះហើយរូបគេត្រូវវិល​ត្រលប់​ទៅក្លឹប Man City វិញ និងមិនអាចជួយក្រុមសម្រាប់ការប្រកួតពានរង្វាន់ Uefa Nation League ជាមួយ​ក្រុមអ៊ីស្លង់នៅថ្ងៃពុធនេះបានទេ។ កាលពីថ្ងៃអាទិត្យខ្សែបម្រើកណ្តាលរូបនេះចូលលេងបាន៧៣នាទីពេល​ដែលក្រុមចំណាត់ថ្នាក់លេខ៣ World Cup ចាញ់តោ​កំណាច​អង់គ្លេស ២ ទល់និង​១។​កាល​ពីរដូវកាលចាស់រូបគេគឺជាកីឡាករដែលបង្កើត​ឪកាសអោយ​មិត្ត​រួម​ក្រុម​ស៊ុត​បញ្ចូល​ទីបានច្រើន​បំផុតដោយធ្វើបាន២០ដង និងជាប់ជាកីឡាករឆ្នើម​បំផុត​ប្រចាំ​រដូ​វ​កាលក្របខណ្ឌ Premier League។

Kevin de Bruyne: Manchester City midfielder withdraws from Belgium squad -  BBC Sport

សម្រាប់ក្រុមលោក Mikel Arteta បានចាប់ផ្តើមរដូវកាលថ្មីយ៉ាងល្អដោយរកបាន ៩ពិន្ទុពីការប្រកួត ៤ដងរបស់ពួកគេដូចជាក្រុមការពារតំណែងជើងឯកហង្សក្រហម Liverpool ​ដូច្នេះ​ដែរ៕

 

ប្រភពព័ត៍មាន៖ Metro