បរទេស៖ តារាឆ្នើមរបស់ក្លិបអ្នកមាននៅបារាំង Paris Saint-Germain កីឡាករ​​ Neymar បានជួយក្រុមជម្រើសជាតិប្រេស៊ីល យកឈ្នះម្ចាស់ផ្ទះប៉េរូ ក្នុងលទ្ធផល ៤ ទល់នឹង ១ ដោយ ៤ គ្រាប់នោះរកបានដោយកីឡាករ Neymar ពីការស៊ុតបាល់ ១១ ម៉ែត្រ ២ គ្រាប់បានដោយជោគជ័យ និងស៊ុត១គ្រាប់ទៀតនៅចុងម៉ោង រីឯគ្រាប់ទី ៤ គឺរកបានដោយកីឡាករ Richarlison ។

Neymar surpasses Ronaldo as Brazil's second-highest goalscorer | Goal.com

Hat-trick ទល់នឹង ប៉េរូ ធ្វើឲ្យ Neymar វ៉ាដាច់គ្រាប់បាល់របស់វីរបុរសប្រេស៊ីល លោក Ronaldo និងក្លាយទៅកីឡាករដែលស៊ុតបញ្ចូលទីបានច្រើនជាងគេលំដាប់លេខ ២ របស់ជម្រើសជាតិសាំបាប្រេស៊ីល ដោយស៊ុតបាន ៦៤ គ្រាប់ក្នុង ១០៣ ​ប្រកួត ខណៈដែលអ្នកលេខ ១ គឺលោក Pele មាន ៧៧ គ្រាប់។

World Cup Qualifers: Neymar hat-trick fires Brazil past Peru, Argentina go joint top | Sports News,The Indian Express

យ៉ាងណាមិញ Neymar នៅសល់ពេលជាច្រើនទៀតជាមួយក្រុមជម្រើសជាតិរបស់ខ្លួន ហើយក៏ជាឱកាសសម្រាប់រូបគេអាចបំបែកនៅកំណត់ត្រារបស់លោក Pele បានផងដែរ៕

 

ប្រភពព័ត៍មាន៖ Goal
Credit: Khermload