បរទេស៖ ខ្សែ​ប្រយុទ្ធ Cristiano Ronaldo អាច​នឹង​ប្រព្រឹត្ត​ល្មើស​នឹង​វិធាន​ការ​​នានា​ទៅលើ​វីរុសកូរ៉ូ​ណា តាមរយៈ​ការ​វិល​ទៅកាន់​​ទីក្រុង Turin ពី​ប្រទេស​ព័រ​ទុយ​ហ្គាល់ ក្រោយពី​តេស្តឃើញ​ជា​វិជ្ជ​មាន​​។

Ronaldo 'violated' COVID-19 protocol, says Italy's sports minister

នេះ​បើយោង​ទៅ​តាម​ការ​បញ្ជាក់​របស់​លោក Vincenzo Spadafora រដ្ឋមន្ត្រី​កីឡា​របស់​ប្រទេស​អ៊ី​តាលី កាលពីថ្ងៃព្រហស្បតិ៍​។ នៅ​ពេល​ដែល​ត្រូវ​បាន​ចោទ​សួរ​ថា ការ​វិល​ត្រឡប់​របស់​តារាឆ្នើម​វ័យ​៣៥​ឆ្នាំ​រូបនេះ បាន​ប្រព្រឹត្ត​ល្មើស​នឹង​វិធាន​ស្តីពី​វីរុស​កូវីដ-១៩ ឬ​យ៉ាង​ណា លោក Spadafora បាន​​ប្រាប់​វិទ្យុ Radio Uno ថា៖ «ពិតណាស់ ខ្ញុំ​គិត​​អ៊ី​ចឹង​ដែរ​ ប្រសិន​បើ​​គ្មាន​ការ​អនុ​ញ្ញាត​ជាក់​លាក់​ពី​អាជ្ញាធរសុខាភិបាល​ទេនោះ​»​។ Ronaldo បាន​ចាក​ចេញ​ពីក្រុម​ជម្រើស​ជាតិ​ព័រ​ទុយ​ហ្គាល់ ក្បែរ​ទីក្រុង Lisbon កាលពីថ្ងៃពុធ ដើម្បី​ធ្វើ​ដំណើរ​វិល​ទៅកាន់​ភាគ​ខាង​ជើង​នៃ​ប្រទេស​អ៊ី​តាលី​វិញ តាមរយៈ​យន្ត​ហោះ​​ឯក​ជន​របស់​​គេ​។ ក្លិប Juventus បាន​បញ្ជាក់​ថា៖ «Cristiano Ronaldo បាន​វិល​ទៅកាន់​ប្រទេស​អ៊ី​តាលី​វិញ​ជា​មួយនឹង​យន្ត​ហោះ​សុខាភិបាល ដែលត្រូវ​បាន​អនុ​ញ្ញាត​ដោយ​អាជ្ញាធរសុខាភិបាល​មាន​សមត្ថ​កិច្ច ទៅ​តាម​​ការស្នើ​សុំ​របស់​​កីឡាករ​រូបនេះ ហើយ​និង​បន្ត​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​ក្នុង​ផ្ទះ​របស់​គេ​»​។

Ronaldo, Messi, De Bruyne: The highest-rated player for every FIFA 21  in-game attribute | GiveMeSport

​ម្ចាស់ពាន​បាល់​មាស Ballon d’Or ៥សម័យ​កាល​រូបនេះ មិន​ចេញ​រោគ​សញ្ញា​អ្វីឡើយ ក្រោយពី​តេស្ត​ឃើញ​ជា​វិជ្ជ​​មាន កាលពីថ្ងៃចន្ទ ពោល​គឺ​១​ថ្ងៃ ក្រោយពីក្រុម​ជម្រើស​ជាតិ​ព័រ​ទុយ​ហ្គាល់ បាន​បញ្ចប់​ក្នុងលទ្ធ​ផល​ស្មើ ០-០​ នៅ​ទីក្រុង​ប៉ា​រីស៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia