បរទេស៖ លោក Jurgen Klopp អ្នក​ចាត់​ការ​ទូទៅ​របស់​ក្លិប Liverpool បាន​ប្រកាស​ថា លោក​បានផ្ញើសារ «ដ៏វែង​អន្លាយ​​មួយ» ទៅកាន់​កីឡាករ​របស់​លោក ក្រោយពី​ការ​រង​បរា​ជ័យ​ដ៏​​អា​ម៉ាស​របស់​ពួក​គេ​ក្នុងលទ្ធ​ផល ៧-២ ក្រោមស្នា​ដៃក្រុម Aston Villa​។

លោក Klopp បាន​រង​បរា​ជ័យ​ដ៏​ធំបំផុត​ក្នុង​អាជីព​ជា​គ្រូបង្វឹក​របស់​លោក នៅ​លើ​ទឹកដី Villa Park កាលពី​ដើម​ខែនេះ​។ ការ​បង្ហាញ​ពី​ទម្រង់​លេង​ដ៏អន់​​ដែលមិននឹកស្មាន​ដល់​ពី​ក្រុម​ម្ចាស់​ជើង​ឯក​នៃក្រប​ខ័ណ្ឌ Premier League មួយ​នេះ បាន​បញ្ចប់​កំណត់​ត្រា​មិនស្គាល់​ចាញ់​រប់​ពួកគេ និង​បាន​​បង្ហាញ​ពី​ភាព​ទន់​ខ្សោយ​ក្នុង​​តំបន់​ការ​ពារ ដែល​បាន​ស្តែង​ចេញ​ឲ្យ​​ឃើញ​រួចជាស្រេច​នៅ​រដូវ​កាលនេះ​។ សមា​ជិក​ភាគ​ច្រើន​នៃក្រុម​របស់​លោក Klopp បាន​ធ្វើ​ដំណើរទៅ​បំពេញ​ការ​តព្វ​កិច្ច​អន្តរ​ជាតិភ្លាម​ៗ ក្រោយពី​ការ​រង​បរា​ជ័យ​នោះ ហើយ​បុរស​សញ្ជាតិ​អាល្លឺ​ម៉ង់​រូបនេះ បាន​សម្រេច​ចិត្ត​បង្ហាញ​ពី​អារម្មណ៍​ពិត​របស់​លោក​តាម​រយៈ​​ការ​ផ្ញើ​សារ​ទៅកាន់​តារាឆ្នើម​ៗ​របស់​លោក​។

BIRMINGHAM, ENGLAND – OCTOBER 04: Virgil van Dijk of Liverpool , Takumi Minamino of Liverpool react after Aston Villas 6th goal during the Premier League match between Aston Villa and Liverpool at Villa Park on October 04, 2020 in Birmingham, England. Sporting stadiums around the UK remain under strict restrictions due to the Coronavirus Pandemic as Government social distancing laws prohibit fans inside venues resulting in games being played behind closed doors. (Photo by Catherine Ivill/Getty Images)

លោក​បាន​ប្រាប់​ទូរ​ទស្សន៍ BBC កាលពី​ថ្ងៃព្រហស្បតិ៍​ថា៖ «រាត្រី​​នោះ​បន្ទាប់​ពីការប្រកួត មិនមែន​ជា​រាត្រី​ដ៏ល្អ​សម្រាប់​ជីវិត​ខ្ញុំ​ឡើយ ប៉ុន្តែ ខ្ញុំ​បាន​​ងើប​ពី​គេង​នៅ​ពេល​ព្រឹក ហើយខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​ត្រូវ​តែនិយាយ​ទៅកាន់​កីឡាករ​របស់​ខ្ញុំ ប៉ុន្តែ ពួកគេ​មិនស្ថិត​នៅ​ទីនេះ​ឡើយ»​។ លោក​​បាន​បន្ថែមទៀត​ថា៖ «ខ្ញុំ​បាន​ផ្ញើ​សារ​ដ៏​វែង​អន្លាយ​មួយ​ទៅកាន់​ពួកគេ​​។ សារ​នោះ​និយាយ​ពី​ការ​គិត​របស់​ខ្ញុំ​អំពី​អ្វី​ដែល​បាន​កើត​ឡើង​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia