បរទេស៖ វីរបុរសរបស់ក្លឹបបិសាចក្រហម Manchester United កីឡាករ Rio Ferdinand មានការព្រួយបារម្ភនឹងទម្រង់លេងរបស់ប្រធានក្រុមនាពេលបច្ចុប្បន្នរបស់ក្លឹប Manchester United ខ្សែការពារ Harry Maguire។
Rio Ferdinand បានប្រាប់សារព័ត៍មាន BBC ថា “ខ្ញុំក៏ធ្លាប់ស្ថិតក្នុងស្ថានភាពបែបនេះដែរ។ លោក Ole Gunnar Solskjear កំពុងតែមានការងារធំនៅក្នុងដៃ ហើយខ្ញុំគិតថា Ole គួរតែផ្តល់ពេលវេលាឲ្យរូបគេ (Maguire) សម្រាក់មួយរយៈសិនទៅ ដើម្បីឲ្យគេហ្វឹកហាត់ និងកសាងទំនុកចិត្តឡើងវិញ”។
គួរបញ្ជាក់ផងដែលថា ខ្សែការពារតម្លៃខ្លួនថ្លៃជាងលើកលោករូបនេះបានធ្វើអោយមានកំហុសកំឡុងពេល Tottenham Hotspur យកឈ្នះលើ Man Utd ក្នុងលទ្ធផល ៦ទល់នឹង១ កាលពីពេលកន្លងទៅ ហើយរូបគេនៅតែបន្តបង្កបញ្ហានៅក្នុងការប្រកួត UEFA Nation Legaue បន្តទៀត ក្នុងជំនួបក្រុមជម្រើសជាតិអង់គ្លេសចាញ់ក្រុមជម្រើសជាតិដាណឺម៉ាក៕
ប្រភពព័ត៍មាន៖ One Football