បរទេស៖ ក្រុមជើងឯកលីគកំពូលអ៊ីតាលីបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេបានខាតបង់ទឹកប្រាក់៨៩,៧លានអឺរ៉ូ ស្មើនឹង១០៥លានដុល្លារកាលពីរដូវកាលចាស់គិតត្រឹមថ្ងៃទី៣០ខែមិថុនាសម្រាប់រដូវកាល២០១៩-២០២០។

ប្រធានក្លឹបលោក Andrea Agnelli ដែលបានធ្វើជាប្រធាននៃកិច្ចប្រជុំម្ចាស់ភាគហ៊ុន​របស់ក្លឹប​ដែល​មាន​មូលដ្ឋាននៅទីក្រុងទូរីនបានប្រកាសតាមរយៈសន្និសីទវីដេអូថាមូលហេតុសំខាន់នៃការខាតបង់ផ្នែកហិរញ្ញវត្តុនេះគឺបណ្តាលមកពីការរីករាលដាលនៃមេរោគកូវីត-១៩។​ គួរបញ្ចាក់ថាការខាតបង់​របស់ម្ចាស់​ជើង​ឯក Serie A ៩សម័យកាលគឺមានចំនួនច្រើនជាងឆ្នាំ២០១៩ ដែលមានត្រឹមតែ៣៩,៩លានអឺរ៉ូ​ប៉ុណ្ណោះ ​ធៀបទៅនិងរដូវកាលចាស់២០១៨-២០១៩។

Juventus ក៏បានប្រកាសអំពីការរៀបចំរចនាសម្ព័ន្ធថ្មីដោយតែងតាំងលោក Federico Cherubini ជា​នាយកផ្នែកបាល់ទាត់ថ្មីដោយទទួលខុសត្រូវផ្ទាល់សម្រាប់ក្រុមជម្រើសទីមួយ៕