បរទេស៖ ក្រុម​ញញួរ​ធំ West Ham បាន​បំ​បាក់​មុខ​ថ្ងៃវិល​ចូល​លេង​ដំបូង​ឲ្យ​ក្លិប Tottenham របស់ Gareth Bale តាមរយៈ​ការ​វាយ​បក​ពីក្រោយ​៣​គ្រាប់ ដើម្បី​ដណ្តើម​បាន​លទ្ធ​ផល​ស្មើ ៣-៣ ស្រប​ពេល​ដែលក្រុម Aston Villa បាន​រក្សា​​ភាព​ខ្លាំង​របស់​ខ្លួន​នៅ​ដើម​រដូវ​កាល​នេះ តាម​រយៈការ​ដណ្តើម​បាន​ជ័យ​ជម្នះ ១-០ លើ​ទឹកដីក្រុម Leicester កាល​ពីថ្ងៃ​អាទិត្យ​។

ក្រុម Tottenham បាន​នាំមុខ ៣-០ នៅ​ពេល​ដែល Bale បាន​ចូល​លេង​ក្នុងនាម​ជា​កីឡាករ​បម្រុង​នៅ​នាទី ទី​៧២ ដើម្បី​បង្ហាញខ្លួន​ជាលើក​ដំបូ​ង​របស់​គេ បើគិត​ចាប់​តាំង​បាន​ចូល​លេង​ក្នុង​នា​ជាកីឡាករ​​កម្ចី​ពេញ​១​រដូវ​កាល​ពីក្លិប Real Madrdi​។ ប៉ុន្តែ រូប​គេ​បាន​ជួប​ការ​ខក​ចិត្ត​នៅ​ថ្ងៃ​នៃ​ការ​ចូល​លេង​ជាលើក​ដំបូង​របស់​គេ ខណៈ​ដែល Tottenham បាន​ជួប​ការ​ខក​ចិត្ត​។ តារាឆ្នើម​អន្តរ​ជាតិ​វែលស៍​រូបនេះ គឺ​ជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​កីឡាករ​ដែល​បាន​ខ្ជះ​ខ្ជាយ​ឱកាស ខណៈ​ដែល​រូបគេ​បាន​បាត់​បង់​ឱកាស​មាស​ដើម្បី​ដណ្តើម​បាន​៣ពិន្ទុ​ពេញ​សម្រាប់​ក្រុម​របស់​លោក Jose Mourinho នៅមុន​ពេល​កីឡាករ Manuel Lanzini របស់ West Ham បាន​រក​គ្រាប់​បាល់​តាមស្មើ​វិញ​នៅ​ជិត​បញ្ចប់​ការ​ប្រកួត​​។

លោក Mourinho អ្នក​ចាត់​ការ​ទូទៅ​របស់ Spurs បាន​ឲ្យដឹងថា៖ «ការ​ប្រកួតនេះ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​។ យើង​មាន Harry Kane ដែល​ស្ទើរ​​តែ​រក​បាន​គ្រាប់​បាល់​ទី​៤នៅពេល​ដែល​រូប​គេ​បាន​​រូប​គេ​បាន​ស៊ុត​បាល់​ប៉ះ​បង្គោល​ទី ហើយ​បន្ទាប់​មក Gareth Bale ដែល​ស្ទើរ​តែ​បញ្ចប់​ការ​ប្រកួតនេះ​។ នេះ​គឺ​ជា​ការ​ប្រកួត​មួ​យ​ដែល​បាន​ស្ថិតក្នុង​ហៅ​ប៉ៅ ហើយ​យើង​បាន​បាត់​បង់​២ពិន្ទុ​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia