បរទេស៖ កីឡាករបម្រុង Billy Sharp បានស៊ុតបាល់ពិន័យ ១១ ម៉ែត្រចុងម៉ោងដើម្បីធ្វើឲ្យក្រុមម្ចាស់ផ្ទះ Sheffield United រកបាន១ពិន្ទុសម្រាប់ការចាប់ផ្តើម៥ប្រកួតដំបូងនៃរដូវកាលនេះក្នុងលទ្ធផលស្មើជាមួយក្រុម Fulham ១ទល់និង១ក្នុងការប្រកួតក្របខ័ណ្ឌ Premier League សប្តាហ៏ទី៥កាលពីថ្ងៃអាទិត្យម្សិល មិញ។

Sheffield United 1 - 1 Fulham - Match Report for England - Premier League, October 18, 2020 | Football365

ក្រុមភ្ញៀវ Fulham របស់គ្រូបង្វឹកលោក Scott Parker មានឪកាសរកបានគ្រាប់បាល់១គ្រាប់នាំមុខមុន នៅនាទីទី៧៧ តង់ទី២ដោយខ្សែបម្រើស្លាប Lookman មុនពេល Sharp រកបានបាល់ពិន័យ១១ម៉ែត្រ នៅនាទីទី៨៥ក្រោយពីកីឡាករ​ MItrovic ធ្វើអោយ Robinson ដួលក្នុងតំបន់គ្រោះថ្នាក់។

Sheffield United 0 Fulham 0 LIVE: Blades miss a host of chances and have goal ruled-out | Early injury setback | The Star

លទ្ធផលស្មើមានន័យថាក្រុមទាំងពីរមានចំណុចដំបូងនៃរដូវកាលនេះបន្ទាប់ពីចាញ់៤ប្រកួតគិតចាប់តាំងពីការប្រកួតបើកឆាករដូវកាល២០២០-២០២១មកម្លេះ៕