បរទេស៖ បើទោះបីជាផ្តួលក្រុមគូប្រជែង Arsenal ក្នុងលទ្ធផល១ទល់និង០កាលពីថ្ងៃសៅរ៏នៅកីឡាដ្ឋាន Etihad របស់ខ្លួនដើម្បីទទួលបាន៣ពិន្ទុក្តី ផ្ទុយទៅវិញអ្នកចាត់ការទូទៅលោក Pep Guardiola បានដាស់តឿន និងសង្ឃឹមថាលើទម្រង់លេងរបស់ខ្សែប្រយុទ្ធ Kun Aguero ថារូបគេត្រូវតែបង្ហាញទម្រង់លេងអោយស័ក្តសមដូចទៅនិងពេលវេលាកន្លងមកដើម្បីបន្តលេងនិងទទួលបានការគាំទ្របន្ថែមទៀត។

Man City striker Sergio Aguero reveals details of Pep Guardiola dinner -  Manchester Evening News

កីឡាករអន្តរជាតិអាហ្សង់ទីនដែលមានកំណត់ត្រារកបានគ្រាប់បាល់ច្រើនបំផុតសម្រាប់ក្លឹប កិច្ចសន្យារបស់គេមានសុពលភាពត្រឹម ចុងបញ្ចប់នៃរដូវកាលនេះហើយ។ គួរកត់សម្គាល់ថា Aguero បាន បង្ហាញខ្លួនជាលើកដំបូងក្រោយអវត្តមានរយៈពេល ៤ ខែដោយសាបញ្ហារបួសជង្គង់តែបានវិលត្រលប់មកជួយក្រុមវិញក្នុងជំនួបជ័យជំនះនេះ ស្របពេល De Bruyne និង Jesus អវត្តមាន។

City boss Guardiola: Aguero is fine but 'the car is not' - Football News -

អ្នកចាត់ការសញ្ជាតិអេស្បាញបានបញ្ចេញមតិទាក់ទងកីឡាករវ័យ ៣២ ឆ្នាំរូបនេះថា៖ “អ្វីដែលសំខាន់នោះគឺគាត់​​ (Aguero) កាយសម្បទារបស់គេវិលត្រលប់មករកភាពរឹងមាំក្រោយធូរស្បើយពី របួសជាច្រើនខែនិងបានបង្ហាញទម្រង់លេងល្អឡើងវិញ ។ យើងដឹងថាគាត់សំខាន់សម្រាប់ក្រុមប៉ុណ្ណា”៕