បរទេស៖ Sergio Aguero បានបដិសេធឪកាសចូលរួមជាមួយក្លឹប Juventus ដើម្បីត្រៀមខ្លួនចូលរួមជាមួយក្លឹបអ្នកមានបុណ្យ  Barcelonaមុនរដូ​វ​កាលថ្មី២០២១-២០២២ចាប់ផ្តើម។

Sergio Aguero: Argentina international striker joining Barcelona from  Manchester City on a two-year contract | Football News | Sky Sports

ខ្សែប្រយុទ្ធដែលមានកំនត់ត្រារកគ្រាប់បាល់ច្រើន​បំផុតសម្រាប់ក្រុមមេឃខៀវMan.City រូបនេះ​បាន​បង្ហាញខ្លួនជាសាធារណៈនៅទឹកដី Camp Nou  កាលពីដើមសប្តាហ៍នេះដោយបានចុះកុងត្រារយៈពេល ២ ឆ្នាំ​ក្រោយ​ចាកចេញពី​កីឡា​ដ្ឋាន Etihad Stadium ដោយគ្មានតម្លៃខ្លួន។សម្រាប់ Juventus ដែលមានបំណងចង់ពង្រឹងតំបន់ប្រយុទ្ធបន្ថែមទៀត ក្រោយខកខាន​ការពារ​តំណែងជើងឯកSerieA កាលពីរដូវកាលមុន។​ ស្រប​ពេលដែលក្លឹបកំពុងជួបភាពមិនច្បាស់លាស់​ជុំវិញអនាគតរបស់កំពូល​ខ្សែ​ប្រយុទ្ធ​ស្លាប Cristiano Ronaldoផងដេរ ។

Sergio Aguero: I hope to play with Lionel Messi at Barcelona - Barca  Blaugranes

យោងគេហទំព័រដ៏ល្បីល្បាញរបស់អ៊ីតាលីឈ្មោះ Mundo Deportivo  បានចុះផ្សាយថាៈAgueroបានទទួលយក​ការកាត់បន្ថយប្រាក់​ឈ្នួល​ជាថ្នូរនិងការផ្លាស់ទៅកាន់ក្លឹបយក្សកាតាឡាន់ ព្រោះតែរូបគេ និងរកបាន ប្រាក់ឈ្នួលត្រឹមតែ៦ លានផោនក្នុងមួយឆ្នាំ បើប្រៀប​ធៀប​ទៅនឹងប្រាក់ប្រចាំឆ្នាំដល់ទៅ ២៣ លានយូរ៉ូពេលដែលរូបគេលេង នៅក្លឹប Man City។ ប៉ុន្តែប្រាក់ចំណូលនៅBarcelona និងអាចកើនឡើងជាមួយនឹងប្រាក់រង្វាន់និងប្រាក់លើកទឹកចិត្តផ្សេងទៀតអាស្រ័យលើសមត្ថភាពជាក់ស្តែង។ប្រភពខាងលើបន្តថាខ្សែប្រយុទ្ធដ៏មានបទពិសោធន៏វ័យ៣៣ឆ្នាំរូបនេះបានបដិសេធឪកាសផ្លាស់ទៅលេងនៅលីកកំពូលអ៊ីតាលីក៏ព្រោះតែចង់បំពេញក្តីសុបិន្តលេងនៅក្លឹបបាល់ទាត់អាជីពជាមួយមិត្តរួមជាតិគឺកំពូលខ្សែប្រយុទ្ធ  Lionel Messiនេះតែម្តង ។ Aguero បានចាកចេញពីMan.City ក្រោយរួមរស់ជាមួយក្លឹបរយៈពេល១០ឆ្នាំនិងរកបាន ២៦០ គ្រាប់ក្នុង ៣៩០ ប្រកួតសំរាប់​ក្លឹបនៅ​គ្រប់ការប្រកួតទាំងអស់៕

 

ប្រភពព័ត៍មាន៖ Sportsmole