បរទេស៖ លោក Pep Guardiola អ្នក​ចាត់​ការ​ទូទៅ​របស់ក្រុម Manchester City បាន​ព្រមាន​ដល់ Sergio Aguero ថា រូប​គេ​នឹង​គ្មាន​ពេលក្នុង​ការ​សង់​ទី​ម៉ង់​ឡើយ នៅពេល​ដែល​​រូប​គេ​ត្រូវទទួល​ខុស​ត្រូវនៅ​តំបន់​ជួរ​មុខ​ក្នុង​ក្រុមរ​បស់​ខ្លួនក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌ Champions League ជាមួយនឹងក្រុម Chelsea នៅ​ចុង​ខែ​នេះ​។

Aguero បាន​ប្រកាស​ថា រូបគេនឹង​ចាក​ចេញពី​ក្លិប Man City នៅ​ចុង​បញ្ចប់​នា​រដូវ​កាលនេះ ក្រោយពី​បាន​ចំណាយ​អស់​រយៈពេល​១០​ឆ្នាំ​​យ៉ាង​ជោគ​ជ័យ​​ជាមួយនឹងក្រុម​ម្ចាស់​ជើង​​​ឯក Premier League មួយនេះ​​។ ខ្សែ​ប្រយុទ្ធ​​សញ្ជាតិ​អាហ្សង់​ទីន​រូបនេះ គឺ​ជា​អ្នក​រកបាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​បំផុត​របស់ Man City ប៉ុន្តែ រូប​គេ​ប្រហែល​ជាមិន​អាចមានកម្ម​វិធីលា​គ្នា​​បែប​សង់ទី​ម៉​ឡើយ ក្នុង​ពេល​បញ្ចប់​យុទ្ធនាការ​នេះ ខណៈ​ដែលការ​ញាំញី​ដោយ​របួស បាន​ធ្វើ​ឲ្យ​រូប​គេ​បង្ហាញខ្លួន​ត្រឹម​តែ​១៨​លើក​ប៉ុណ្ណោះ​​។ Aguero នឹង​ត្រូវ​អវត្តមាន​ក្នុងការ​ប្រកួត​នៅលើ​ទឹកដីក្រុម Brighton នៅ​រាត្រីនេះ ដោយ​សារ​តែ​បញ្ហា​សាច់​ដុំ​។ រូប​គេ​អាច​នឹង​វិល​​ទៅ​បង្ហាញខ្លួន​ជាលើក​ចុងក្រោយ​នៅកីឡដ្ឋាន Etihad ពេល​ប៉ះ​ជាមួយនឹងក្រុម Everton នៅ​ថ្ងៃ​អាទិត្យ។

ប៉ុន្តែ​លោក Guardiola បាន​បដិសេធក្នុងការ​ផ្តល់ការ​ធានា​ថា កីឡាករ​វ័យ​៣២​ឆ្នាំ​រូបនេះ នឹង​បង្ហាញ​ខ្លួន​ក្នុងការ​ប្រកួត​ Champions League វគ្គ​ផ្តាច់​ព្រ័ត្រ​ជាលើកដំបូង​របស់ Man City នៅ​ថ្ងៃ​ទី​២៩ ខែ​ឧសភា​។ ទាក់​ទង​នឹង​ការ​ជ្រើស​រើស​ក្រុម លោក Guardiola បាន​ឲ្យដឹងថា៖ «ខ្ញុំនឹង​និយាយ​ថា ខ្ញុំ​មាន​អារម្មណ៍​ស្ងប់​។ ខ្ញុំ​ត្រូវ​តែ​សម្រេចចិត្តដោយ​ផ្អែក​លើ​​​ជម្រើស​ដ៏ល្អ​បំផុត​ក្នុង​ការ​ឈ្នះការ​ប្រកួត​»​៕

 

ប្រភព​ព័ត៌មាន៖ Channel News Asia