បរទេស៖ លោក Frank Lampard អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម​តោ​ខៀវ ជឿជាក់​ថា ក្រុមម្ចាស់​ការ​ពារ​តំណែង​​ជើង​ឯក​ទ្វីប​អឺ​រ៉ុ Bayern Munich គឺ​ជា​ក្លិប​គំរូ​មួយ​សម្រាប់ក្រុម​កីឡាករ​វ័យ​ក្មេង​របស់​លោក ខណៈ​ដែលពួកគេ​សម្លឹង​រក​ការ​ធ្វើ​ឲ្យ​បានល្អ​ប្រសើរ​គ្រប់​ចំណុច​ទាំង​អស់ នៅមុន​ពេលការ​ប្រកួត​បើកឆាក​នៃក្រប​ខ័ណ្ឌ Champions League ជាមួយ​នឹងក្រុម Sevilla នៅ​រាត្រីនេះ​។

ក្រុម Bayern បាន​លត់ក្រុម Chelsea យ៉ាង​ចាស់​ដៃក្នុងលទ្ធ​ផលទាំង២ជើង ៧-១ ក្នុង​ការ​ប្រកួត​វគ្គ​១៦​ក្រុមចុងក្រោយ កាលពីរដូវ​កាល​មុន នៅ​មុន​ពេលពួក​គេ​បាន​​​លើក​ពាន​ទ្វីប​អឺ​រ៉ុប​ជាលើក​ទី​៦ កាល​ពី​ខែ​សីហា​។ លោក Lampard បាន​ប្រាប់​សន្និ​សីទ​សារ​ព័ត៌​មាន​កាលពីថ្ងៃ​អង្គារ​ថា៖ «នេះ​​គឺ​ជា​ផ្លាត​ហ្វម​ដ៏​អស្ចារ្យ​មួយ​ក្នុង​ការ​រៀន​សូត្រ ពីព្រោះ​អ្នក​កំពុង​តែ​លេង​ជា​មួយនឹងក្រុម​ខ្លាំង​ៗ​បំផុត ហើយ​យើង​បានលេង​ជាមួយនឹង​ក្រុម​ខ្លាំង​ដូច​ជា Bayern Munich»​។

លោក​បាន​ប្រាប់​បន្ថែម​ទៀត​ថា៖ «យើង​គឺ​ជាក្រុម​​ប្រជុំ​ដោយ​កីឡាករ​វ័យ​ក្មេងកាលពី​រដូវ​កាល​មុន ដោយ​នៅ​សល់​ចំណុច​ជា​ច្រើន​ដែល​ត្រូវ​បាន​អភិវឌ្ឍ ហើយការ​ប្រកួត​ជាមួយនឹង​ក្រុម Bayern គឺ​ជា​​ប​ទពិសោធ​ដ៏​អស្ចារ្យ​មួយ​សម្រាប់​កីឡាករ​វ័យ​ក្មេង​ក្នុង​ក្រុមនេះ ដើម្បី​ទទួល​ស្គាល់​ថា ពី​កម្រិត​នានា ដែល​ត្រូវ​ទទួល​យក​​។ ខ្ញុំ​ចង​ចាំ​ទី​​ពី​កាល​ដែលខ្ញុំ​ស្ថិត​ជាកីឡាករ​វ័យ​ក្មេងម្នាក់​​​។ ក្នុង​ចំណោម​កីឡាករ​ដែលយើង​បាន​ទិញ​ចូល កីឡាករ​ខ្លះ​មាន​បទពិសោធ​ច្រើនក្នុងក្រប​ខ័ណ្ឌ Champions League ជាង​កីឡាករ​ផ្សេង​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia