បរទេស៖ ខ្សែប្រយុទ្ធ Marcus Rashford បានផ្តល់ការខកចិត្តដល់ក្រុម Paris Saint-Germain ម្តងទៀត ក្រោយពីបានរកគ្រាប់បាល់កាត់សេចក្តី ក្នុងពេលក្រុមខ្លួនទទួលបានជ័យជម្នះក្នុងលទ្ធផល ២-១ នាការប្រកួតក្របខ័ណ្ឌ Champions League នៅរដ្ឋធានីបារាំង ស្របពេលដែលក្រុម Barcelona បានបញ្ជូនសារមួយតាមរយៈការយកឈ្នះលើក្រុម Ferencvaros ៥-១ កាលពីថ្ងៃអង្គារ។

Rashford ដែលបានរកគ្រាប់បាល់ឈ្នះ នៅពេលដែលក្រុម Man United ផ្តួលក្រុម PSG កាលពីឆ្នាំ២០១៩នោះ បានស៊ុតបាល់បំប៉ោងសំណាញ់ទី នៅរយៈពេល៣នាទីចុងក្រោយនៃការប្រកួត ដើម្បីជួយឲ្យក្រុមខ្លួនទទួលជ័យជម្នះក្នុងការប្រកួតបើកឆាកនៃពូល H នាកីឡដ្ឋាន Parc des Princes តែម្តង។ Man United បានរកគ្រាប់បាល់នាំមុខមុននៅនាទី ទី២៣ នៅពេលដែលខ្សែបម្រើ Bruno Fernandes បានស៊ុតបាល់បំប៉ោងសំណាញ់ទី ពីចំណុចពិន័យ១១ម៉ែត្រ ប៉ុន្តែ ខ្សែប្រយុទ្ធ Anthony Martial បានតែតបាល់ចូលទីខ្លួនឯង ក្រោយពីការទាត់បាល់ចេញពីជ្រុងរបស់ Neymar ក្រោយពីលេងបាន១០នាទីក្នុងតង់ទី២។
ការប្រកួតនាពេលបន្ទាប់ទៀត បានស្ថិតក្នុងភាពស្វិតស្វាញ ខណៈដែលក្រុមទាំងព្យាយាមដណ្តើមយកជ័យជម្នះរៀងៗខ្លួន ហើយ Rashford បានបំពេញជ័យជម្នះសម្រាប់ក្រុមខ្លួនតែម្តង។ Rashford បានប្រាប់ BT Sport ថា៖ «ពិតណាស់ នេះគឺជាអារម្មណ៍ល្អ។ ជាពិសេស យើងបានឈ្នះការប្រកួតនេះ ហើយយើងកំពុងតែស្ថិតក្នុងទីតាំងដ៏រឹងមាំពេលនេះក្នុងពូល»៕
ប្រភពព័ត៌មាន៖ Channel News Asia