បរទេស៖ លោក Pep Guardiola បាន​ទទួល​ស្គាល់​កាលពី​ថ្ងៃ​អង្គារ​ថា លោក​នៅ​តែ​មាន​អារម្មណ៍​ថា ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះការ​ធ្លាក់​ចេញ​យ៉ាង​ខក​ចិត្ត​របស់ក្រុម Manchester City ពីក្រប​ខ័ណ្ឌ Champions League កាលពី​រដូវ​កាល​មុន តាមរយៈ​ការ​បញ្ជាក់​ថា ក្រុម​របស់​លោក «ត្រូវ​តែ​លុប​ចោល​កំហុស​​ទាំង​នេះ» ខណៈ​ដែលពួកគេ​សម្លឹង​រក​ការ​ឈ្នះពាន​ទ្វីប​អឺ​រ៉ុប​។

Man City ដែល​នឹង​ធ្វើ​ជាម្ចាស់​ផ្ទះ​ទទួលក្រុម Porto ក្នុងការ​ប្រកួត​បើកឆាក​របស់​ពួកគេនៅ​រាត្រី​នេះ មិន​ធ្លាប់​បាន​ឆ្លង​ផុត​​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ទាល់​តែ​សោះ​ក្នុង​យុទ្ធនាការនេះ បើ​ទោះ​បី​បាន​ទទួល​ជ័យ​ជម្នះ​ក្នុងការ​ប្រកួតលីកក្នុង​ស្រុក ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​​ចុង​ក្រោយ​ក៏ដោយ​​។ ការ​ចង​ចាំ​​​ដ៏​ឈឺ​ចាប់​អំពី​ការ​ធ្លាក់​ចេញ​​ត្រឹម​វគ្គ​៨​ក្រុម​ចុង​ក្រោយ ក្រោមស្នា​ដៃក្រុម Lyon កាល​ពី​ខែ​សីហា នៅ​តែ​ស្ថិត​ក្នុង​អារម្មណ៍​របស់​លោក Guardiola ដែល​បាន​ឈ្នះ​ពាន​ក្នុង​យុទ្ធនាការ Champions League ជាលើក​ទី​២ ក្នុង​នាម​ជា​គ្រូបង្វឹក​របស់ក្លិប Barcelona កាលពីឆ្នាំ​២០១១ ប៉ុន្តែ ចាប់​តាំង​ពីពេលនោះមក​លោក​មិនធ្លាប់​បាន​លើក​ពាន​ននេះ​ឡើយ​។

គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ាញ​រូបនេះ​បាន​ឲ្យ​ដឹង​ថា៖ «កាល​នោះគឺ​ជា​ពេល​វេលា​ដ៏លំបាកមួយ​។ ខ្ញុំ​មាន​អារម្មណ៍​ថា ជា​អ្នក​ទទួល​​ខុស​ត្រូវ​ទៅលើ​ខក​ចិត្ត​របស់​ក្លិប និ​ង​កីឡាករ​។ ខ្ញុំ​មិន​អាច​ដឹក​នាំ​ក្លិប​នេះ​ឲ្យ​បាន​ល្អ ហើយ​ខ្ញុំ​ជា​អ្នក​ទទួល​ខុស​ត្រូវ​»​៕

 

ប្រភព​ព័ត៌មាន៖ Channel News Asia