បរទេស៖ លោក Juergen Klopp អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម Liverpool បាន​ច្រាន​ចោល​ការ​លើក​ឡើង​ថា ក្រុម​របស់​លោក​នឹង​ជួប​ភាព​ត្រដាប​ត្រដួស ពេល​គ្មាន​ខ្សែ​​ការ​ពារ​​ដ៏រឹងមាំ Virgil van Dijk ក្រោយពី​ការ​តារាឆ្នើម​អន្តរ​ជាតិ​ហូ​ឡង់​រូប​នេះ បាន​រង​របួស​ជង្គង់​ ក្នុង​ការ​ប្រកួត​រវាង​ក្រុម​ស្ថិតក្នុង​ទីក្រុង Merseyside ដូច​គ្នា​កាលពី​ចុងសប្តាហ៍​មុន​។

នៅមុន​ពេល​ធ្វើ​ដំណើរ​ទៅ​ជួប​ក្រុម Ajax Amsterdam នៅ​​ក្នុងការ​ប្រកួត​បើកឆាក​​ក្នុង​​ពូល​របស់​ពួក​គេ​​នៃ​ក្រប​ខ័ណ្ឌ Champions League នៅ​រាត្រីនេះ លោក Klopp បាន​ស្ថិត​ក្នុង​អារម្មណ៍បែប​​ឡើង​កម្តៅ នៅពេល​ដែល​ត្រូវ​បាន​ចោទ​សួរ​អំពី Van Dijk​។ លោក Klopp បាន​ឲ្យ​ដឹង​ថា៖ «ហេតុអ្វី​​បាន​ជា​ខ្ញុំ​គួរ​តែ​គិត​ថា កីឡាករ​មិន​អាច​ដោះស្រាយ​ជាមួយនឹង​ស្ថាន​នេះ​បាន​។ ពិត​ណាស់ អ្នក​ទាំង​អស់គ្នា​គិត​ថា យើងនឹង​ជួបការលំបាក ប៉ុន្តែ យើង​​ត្រូវ​តែ​បង្ហាញ​ថា អ្នក​យល់​ខុស​ហើយ ដោយ​ខ្ញុំ​មិន​ចាប់​​អារម្មណ៍​លើ​បញ្ហា​នោះ​ឡើយ​»​។

FILE PHOTO: Soccer Football – Premier League – Everton v Liverpool – Goodison Park, Liverpool, Britain – October 17, 2020 Liverpool manager Juergen Klopp reacts Pool via REUTERS/Peter Byrne

គ្រូបង្វឹក​រូបនេះ​បាន​បន្ថែមទៀត​ថា៖ «ខ្ញុំ​ចាប់​អារម្មណ៍​តែលើ​​​កម្រិត​លេង​ដ៏ខ្លាំង​បំផុត​របស់​ក្រុម Liverpool ប៉ុណ្ណោះ​។ យើង​ព្យា​យាម​នៅ​ពេលនេះ​។ ប៉ុន្មាន​សប្តាហ៍​ក្រោយ​ទៀត យើង​​នឹង​ធ្វើ​ឲ្យ​អ្នក​ស្ងប់​អារម្មណ៍​»​៕

 

ប្រភព​ព័ត៌​​មាន៖ Channel News Asia