បរទេស៖ ជ័យជំនះរបស់ក្រុមភ្ញៀវបិសាចក្រហម Man United ទល់នឹងក្រុមម្ចាស់ផ្ទះ PSG ក្នុងការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុប Champions League បាន ធ្វើឲ្យក្លឹបបង្កើតកំណត់ត្រាឈ្នះ ការប្រកួតក្រៅដី១០ ដងជាប់គ្នាជាលើកទី ១ ក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ។កីឡាករនាំសំណាងគឺខ្សែប្រយុទ្ធអង់គ្លេស Marcus Rashford បានរកគ្រាប់បាល់ទី២ជួយអោយ Man Utd ផ្តួល PSG ក្នុងលទ្ធផល ២ទល់និង១ នៅឯកីឡាដ្ឋាន Parc des Princes

Paris Saint-Germain vs Manchester United highlights and reaction after late  Rashford winner - Manchester Evening News

ក្រុមរបស់លោក Ole Gunnar Solskjaer បានបង្កើតកំណត់ត្រាឈ្នះក្រោទឹកដី Old Trafford ដល់ទៅ ១០ លើកចុងក្រោយគ្រប់ក្របខណ្ឌប្រកួត ដោយរាប់បញ្ចូលការឈ្នះនៅម៉ោងបន្ថែម ២-១ ពេលផ្តួលក្រុម Norwich City ជាលើកទី១ក្នុងការប្រកួតពានរង្វាន់ FA Cup នៅថ្ងៃទី ២៧ ខែមិថុនា២០២០កន្លងទៅ។

PSG 1 - 2 Man Utd - Match Report & Highlights

បន្ទាប់មកក្រុមបានយកឈ្នះ Brighton (៣លើក), Aston Villa, Crystal Palace, Leicester City, Luton Town, Newcastle United និងចុងក្រោយគឺ PSG៕

 

ប្រភពព័ត៍មាន៖ Goal