បរទេស៖ ទីបំផុត Frank Lampard បានផ្តល់តួនាទី Edouard Mendy ជាអ្នកចាំទីជម្រើសដំបូងរបស់ក្រុម ជាផ្លូវការណ៏ ក្រោយពីអតីតអ្នកចាំទី Rennes បានជួយសង្គ្រោះបាល់អោយក្រុម Chelsea ក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គជម្រុះក្នុងពូល E កាលពីថ្ងៃអង្គារក្នុងលទ្ធផលស្មើគ្នាជាមួយ Sevilla ១ទល់និង១។អ្នកចាំទីអន្តរជាតិសេណេហ្គាល់ Mendy បានវិលត្រលប់មករកភាពប្រក្រតីឡើងវិញក្រោយរងរបួសភ្លៅពេលហ្វឹកហាត់ត្រៀមបំពេញកាតព្វកិច្ចអោយក្រុមជម្រើសជាតិរបស់ខ្លួន។

Frank Lampard leaps to defence of Chelsea's under-fire backline | Football | The Guardian

យ៉ាងណាមិញកីឡាករអន្តរជាតិអេស្បាញ Kepa Arrizabalaga បានក្លាយជាកីឡាករដៃទី២ឡើងវិញក្រោយពីមិនបានបង្ហា្ញញ ទម្រង់លេងល្អតាមការចង់បាន ឡើងវិញពេលដើរតួនាទីជំនួស Mendy កំលុងការប្រកួតដែល Chelsea ស្មើគ្នា៣ទល់និង៣កាលពីថ្ងៃសៅរ៍ជាមួយ Southampton។

Edouard Mendy is already my number one goalkeeper – Chelsea boss Frank Lampard

Chelsea ក៏បានដាក់បញ្ចូលអតីតអ្នកចាំទី Petr Cech ត្រៀមចូលរួមការប្រកួតក្របខណ្ឌ Premier League កាលពីថ្ងៃអង្គារ ក្រោយពីបុរសវ័យ ៣៨ ឆ្នាំរូបនេះបានចូលនិវត្តន៏កាលពីឆ្នាំមុន ។ក្នុងនាមអ្នកចាំទីដៃទី៤ Cech ក៏មានវ័យក្មេងជាងអ្នកចាំទីជើងចាស់អាហ្សង់ទីន Willy Caballero ដែលមានវ័យ៣៩ឆ្នាំទៅហើយនោះ៕

ប្រភពព័ត៍មាន៖ Sportsmole