បរទេស៖ លោក Pep Guardiola បាន​បញ្ជាក់​ថា បញ្ហា​របួស​របស់ Fernandinho នៅ​ជិត​បញ្ចប់​ការ​ប្រកួត​ក្នុង​ពេលក្រុម Manchester City ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុងលទ្ធ​ផល ៣-១ លើ​ក្រុម Porto ដើម្បី​ចាប់​ផ្តើម​យុទ្ធនាការ​នៃក្រប​ខ័ណ្ឌ Champions League របស់​ពួក​គេ នឹង​មិន​ទាន់​ក្លាយ​ជា​​ចំណុច​ដែលក្រុម​របស់​លោក​រង​នូវ​ផល​ប៉ះ​ពាល់​ខ្លះ​ដោយ​សារ​តែ​កម្មវិធី​ប្រកួត​ដ៏​មមា​ញឹក​ឡើយ​។

Man City នឹង​ត្រូវ​ធ្វើ​ការ​ប្រកួត​១៧​លើកទៀត ក្នុង​ឆ្នាំ​២០២០​នោះ ខណៈ​ដែល​​រាល់​ការ​ប្រកួត​ទាំង​៦​លើកក្នុងក្រប​ខ័ណ្ឌ Champions League វគ្គ​ចែក​ពូល នឹង​ប្រព្រឹត្ត​ទៅ​ត្រឹម​រយៈ​ពេល​៦​សប្តាហ៍ នៅ​ចន្លោះ​​​ពេលនៃការ​សម្រាក​សម្រាប់​យុទ្ធ​នាការ​​អន្តរ​ជាតិ​នា​ខែ​វិច្ឆិកា​។ ក្រុម​របស់​លោក Guardiola បាន​ជួប​ការ​លំបាកក្នុងការ​បង្ហាញពី​កម្រិតលេង​ដ៏ខ្លាំង​របស់ខ្លួន នៅ​​រដូវ​កាល​នេះ ដោយ​សារ​តែ​ការ​សម្រាក​​ក្នុង​ពេល​ដ៏ខ្លី មុន​បើក​រដូវ​កាល បញ្ហា​នៃ​ការ​ឆ្លង​វីរុសកូរ៉ូ​ណា និង​បញ្ហា​របួស​កីឡាករ​។ លោក Guardiola បាន​ឲ្យដឹង​ថា៖ «នេះ​គឺ​ជាការ​ចាប់​ផ្តើម​ដ៏ល្អ​សម្រាប់​យើង​។

យើង​បាន​ដឹង​ថា ក្នុង​ការ​ប្រកួត​នៅ​លើ​ទឹកដីខ្លួន​ឯង យើង​ត្រូវ​តែ​ឈ្នះ​នៅ​ក្នុង​យុទ្ធនាការនេះ​»​។ លោក​បាន​បន្ថែម​ទៀត​ថា៖ «របួស​របស់ Fernandinho គឺ​ជា​ដំណឹង​អាក្រក់ រូប​គេមាន​បញ្ហា​សាច់​ដុំ ហេតុនេះ រូប​គេ​នឹង​វត្ត​មាន​ក្នុង​​ពេល​ដ៏សំខាន់​។ ក្នុងពេលនេះ យើ​ត្រូវ​ការ​គ្រប់​គ្នា ប៉ុន្តែ ជាមួយនឹង​កម្មវិធី​ប្រកួតនេះ បញ្ហា​របួស​ត្រូវ​តែ​កើត​ឡើង​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia