បរទេស៖ ប្រភពពីគេហទំព័រ The Sun បានចុះផ្សាយថាក្រុមបិសាចក្រហម Manchester United បានដាក់តម្លៃខ្លួននៅទឹកប្រាក់ ២០លានផោនស្មើនិង ២៦លានដុល្លារ សម្រាប់ក្លឹបណាដែលចង់បាន ខ្សែការពារកណ្តាល Phil Jones នៅពេលទីផ្សារដោះដូរកីឡាករនិងបើកជាលើកទី២នៅខែមករា២០២១។ កន្លងមកមានក្លឹប Fulham បានសម្តែងការចាប់អារម្មណ៏សម្រាប់កិឡាកអន្តរជាតិអង់គ្លេសរូបនេះ។

Manchester United looking for an absurd fee to offload Phil Jones - Pundit  Arena

កីឡាករវ័យ ២៨ឆ្នាំមិនត្រូវបានគ្រូបង្វឹកលោក Solskjaer ដាក់បញ្ចូលក្នុងបញ្ជីឈ្មោះសម្រាប់ការប្រកួតសំខាន់ៗដូចជានៅក្របខ័ណ្ឌ Premier League និង Champions League នោះទេនៅរដូវកាលថ្មីនេះ។ មានន័យថាអ្នកចាត់ការសញ្ជាតិន័រវេរូបនេះចង់អោយ Jones ចូលលេងត្រឹមតែក្របខណ្ឌ FA Cup និង Carabao Cup ប៉ុណ្ណោះ ខណៈរដូវកាលចាស់រូបគេចូលលេងនៅលីកកំពូលអង់គ្លេសបានតែ២ដងប៉ុណ្ណោះស្របពេលរដូវកាលថ្មីនេះរូបគេបានតស៊ូជាមួយបញ្ហារបួសសរសៃពួរ។

Phil Jones: Twitter apologizes for mocking Manchester United defender -  Insider

អតីតយុវជនថ្នាលក្លឹប Blackburn Rover ត្រូវបានក្រុមម្ចាស់ជើងឯកអង់គ្លេស២០សម័យបន្តកិច្ចសន្យាថ្មីកាលពីឆ្នាំមុនរហូតដល់ឆ្នាំ២០២៣ជាមួយប្រាក់ពលកម្មនឿយហត់១០មឺនផោន/សប្តាហ៏ដោយមិនបានបូករួមប្រាក់លើកទឹកចិត្តផ្សេងទៀតនោះទេ៕

 

ប្រភពព័ត៍មាន៖ The Sun