បរទេស៖ គ្រូបង្វឹកក្រុមបិសាចក្រហម Man United លោក Ole Gunnar Solskjaer បានបញ្ជាក់ថា Phil Jones នៅតែស្ថិតនៅ​ក្នុងផែនការប្រើប្រាស់សម្រាប់ក្លឹបក្នុងយុទ្ធនាការរដូវកាល ២០២១-២០២២ ។Jones មិនបានបង្ហាញ​ពីការប្រកួត​ប្រជែង​សម្រាប់ក្លឹបចាប់តាំងពីខែមករាឆ្នាំ ២០២០ ដោយសារតែបញ្ហាជង្គង់រយៈ​ពេលវែង​ប៉ុន្តែរូបគេបានចូលលេងក្នុងជំនួប មិត្តភាព​បាន ៣០ នាទីទល់នឹង Burnley កាលពីថ្ងៃអង្គារ។

Manchester United explain Phil Jones squad decision - Manchester Evening  News

អនាគតរបស់កីឡាករវ័យ ២៩ ឆ្នាំនៅ Old Trafford នៅតែជួបភាពមិនច្បាស់លាស់។យោងគេហទំព័រ Daily Mail បានចុះផ្សាយ លោក Solskjaer និងនៅតែដាក់កីឡាករអន្តរជាតិអង់គ្លេសរូបនេះអោយលេងនៅតួនាទិជាខ្សែការពារ​កណ្តាលម្នាក់ក្នុង​ចំណោម ៥ នាក់នៅរដូវកាលនេះ។ Raphael Varane បានមកដល់ក្លឹបនៅរដូវក្តៅនេះហើយអាចបង្ហាញខ្លួនលើកដំបូងរបស់គាត់ទល់នឹង Southampton នៅ​ថ្ងៃ​អាទិត្យនេះខណៈ Victor Lindelof, Eric Bailly និង Harry Maguire កំពុងប្រជែងដណ្តើម​តំណែង​ខ្សែ​ការពារកណ្តាលផងដែរ។Jones នៅតែមានរយៈពេលពីរឆ្នាំទៀតដើម្បីបន្តកិច្ចសន្យារបស់គាត់នៅ Old Trafford ខណៈ​ដែលគាត់បានបង្ហាញខ្លួនចំនួន ២២៤ ដងសម្រាប់បិសាចក្រហមក្នុងការប្រកួតទាំងអស់ដោយរកគ្រាប់បាល់បាន ៦ គ្រាប់និង​បង្កើតឪកាស ១០ ដង ។

Why Phil Jones could have Manchester United role to play this season -  Manchester Evening News

Jones ធ្លាប់បង្ហាញខ្លួនបានល្អបំផុតនៅព្រឹត្តការណ៏២០១១-២០១២ ដោយចូលលេងបានរហូតដល់ទៅ៤១ ដងគ្រប់ក្រប​ខណ្ឌប្រកួត។ ប៉ុន្តែក្រោយមកJones បង្ហាញខ្លួនចូលលេងបានតែពីរដងប៉ុណ្ណោះនៅក្នុងក្របខ័ណ្ឌ Premier League ចាប់​តាំងពីចប់យុទ្ធនាការរដូវកាល ២០១៨-២០១៩៕