បរទេស៖ លោក David Moyes កំពុងជំរុញឱ្យក្លឹប West Ham ធ្វើការចុះហត្ថលេខានាំយកខ្សែការពារ Phil Jones ពីក្លិប Man Utd ក្នុងការផ្ទេរដោយគ្មានតម្លៃខ្លួនឥតគិតថ្លៃនៅរដូវក្តៅនេះ។

Varane move will lead Manchester United to overdue decision on Phil Jones -  United In Focus

គួរបញ្ជាក់ថាអ្នកចាត់ការទូទៅសញ្ជាតិស្កុតឡេនលោក Moyes ធ្លាប់រួមការងារជាមួយ  Jones ក្នុងកំឡុងពេលដឹកនាំ Man.Utd កាលពី ៨ ឆ្នាំមុន ដូច្នេះហើយទើបរូ​បលោកមានបំណងចង់​ត្រលប់​មកជួ​បជុំជាមួយកីឡាករវ័យ ២៩ ឆ្នាំនៅភាគខាងកើតទីក្រុងឡុង។ Phil Jones បានចំណាយពេលមួយទសវត្សនៅកីឡាដ្ឋាន Old Trafford ដោយចូលលេងបាន ២២៤ ប្រកួតសម្រាប់ក្លឹប​និងធ្លាប់ឈ្នះពាន Premier League, Europa League និង FA Cup ។

Manchester United should allow Phil Jones to leave for free -  NinetyMinutesOnline.com

អតីតកីឡាករជម្រើសជាតិអង់គ្លេសរូបនេះបង្ហាញខ្លួនបានតែ ៨ ដងប៉ុណ្ណោះក្នុងរយៈពេល ២រដូវកាលកន្លងមកហើយ​តែ​ទោះ​​​ជាយ៉ាង​ណាលោក Ole Gunnar Solskjaer​ បានត្រៀមខ្លួនរួចជាស្រេចក្នុងការ​បញ្ចេញកីឡាកររូប​នេះ​ដើម្បី​ផ្តល់​ទី​កន្លែង​​សម្រាប់ខ្សែការពារកណ្តាលចំណូលថ្មីជំនួសវិញ៕

 

ប្រភពព័ត៍មាន៖ Metro