ខ្សែការពារ Phil Jones របស់ក្រុមបិសាចក្រហម Manchester United ត្រូវបានបណ្តាញសារពត៌មានThe Sun ចុះផ្សាយថាមានក្លឹបមិនតិចជាង១៣ក្រុម ដែលក្នុងនោះមានWatford និង Newcastle គឺជាក្លឹបពីរដែលដែលកំពុងធ្វើការតាមដានពីស្ថានភាពរបស់ Jones ខណៈ អាជីព របស់គេនៅទឹកដីOld Trafford ហាក់ឈានដល់ទីបញ្ចប់ ។កីឡាករវ័យ ២៩ ឆ្នាំរូបនេះបានបង្ហាញខ្លួនចំនួន៣លើកប៉ុណ្ណោះសម្រាប់ក្រុមអាយុក្រោម ២៣ ឆ្នាំនៅរដូវកាលនេះបន្ទាប់ពីបានយកឈ្នះលើបញ្ហារបួសជង្គង់ធ្ងន់ធ្ងរ ប៉ុន្តែមិនបានបង្ហាញខ្លួនសម្រាប់ជម្រើសដំបូងចាប់តាំងពីខែមករា ឆ្នាំ ២០២០មកម្លេះ ។

កិច្ចព្រមព្រៀងរបស់ Jones បច្ចុប្បន្ននឹងត្រូវផុតកំណត់នៅឆ្នាំ ២០២៣ ហើយរូបគេរំពឹងថានឹងបញ្ចប់ការផ្លាស់ប្តូរជាអចិន្ត្រៃយ៍ទៅកាន់ក្លឹបផ្សេងទៀតនៅឆ្នាំក្រោយ ក្រោយពីមិនបានបង្ហាញខ្លួនចូលលេងបើទោះបីជាJonesមិនមានមានបញ្ហារបួសក៏ដោយចុះ។ក្រៅពីក្លឹបនៅក្របខណ្ឌ Premier League នៅមានក្រុមនៅលីកលំដាប់ទីពីរChampionship ជាច្រើនក៏មានបំណងចង់ចរចារខ្ចីជើងសម្រាប់ខ្សែការពារកណ្តាលរូបនេះ ប៉ុន្តែលោក Ole Gunnar Solskjaer នឹងមិនធ្វើការសម្រេចចិត្តនាពេលនេះទេ ពោលគឺនៅពេលកាលវិភាគប្រកួតនៅរដូវរងារដ៏មមាញឹកត្រូវបានបញ្ចប់ ។

Jones ធ្លាប់ឈ្នះ Premier League, EFL Cup, FA Cup និង Europa League កំឡុងពេលប្រកបអាជីពនៅទឹកដីOld Trafford និងរកបានគ្រាប់បាល់ស៊ុតបញ្ចូលទីប៦គ្រាប់ក្នុងការបង្ហាញខ្លួន ២២៤ប្រកួតសម្រាប់ក្លឹប។

ប្រភព sportsmole