បរទេស៖ Phil Jones នឹងត្រលប់មកជួយក្រុមបិសាចក្រហម Man Utd វិញបន្ទាប់ពីអវត្តមានរយៈពេល ២០ ខែ។ កីឡាករ​អន្តរ​ជាតិអង់គ្លេសរូបនេះនិងមានវត្តមានចូលលេងសម្រាប់ការប្រកួតជុំទី ៣ Carabao Cup ថ្ងៃពុធជាមួយក្រុមញញួរធំ West Ham ខណៈដែលខ្សែការពារកណ្តាលរូបនេះមិនបានលេងឱ្យក្រុម ឡើយចាប់តាំងពីការប្រកួតជុំទី ៤ FA Cup ជាមួយ ​Tranmere ក្នុងខែមករាឆ្នាំ ២០២០ខណៈដែលរូបគេរកបានគ្រាប់បាល់ផងដែរក្នុងជ័យជម្នះ ៦-០ ។

Football news - Opinion: Phil Jones' time at Manchester United has run its  course - Eurosport

ចាប់តាំងពីពេលនោះមកJones វ័យ២៩ ឆ្នាំបានតស៊ូព្យាយាលបញ្ហារបួសជង្គង់អស់ជាច្រើនសប្តាហ៏ ហើយទីបំផុតរូបគេ បានធ្វើការវះកាត់កាលពី ១៣ ខែមុនប៉ុន្តែការស្តារនីតិសម្បទារបស់គាត់មានភាពស្មុគស្មាញដោយសារការដាក់កំហិតលើការ​ធ្វើដំណើរអំឡុងពេលបិទខ្ទប់ក្រោមវិធានការបង្ការការរីករាលដាលនៃមេរោគកូវីត-១៩ ។   លោក Solskjaer បានប្រាប់ MUTV យ៉ាងដូច្នេះថា: ខ្ញុំសប្បាយចិត្តខ្លាំងណាស់សម្រាប់Phil គាត់បានចូលលេង ៩០ នាទីពីរដងសម្រាប់ក្រុមអាយុក្រោម ២៣ ឆ្នាំ (Arsenal នៅថ្ងៃទី ១១ ខែកញ្ញានិងមួយទៀតទល់នឹង Brighton ប្រាំពីរថ្ងៃ​ក្រោយ​មក)​ហើយបានចូលលេងខ្លះ​សម្រាប់​ការប្រកួតបិទខ្ទប់។ ជង្គង់របស់គេមិន មានអ្វីដែលជាប្រតិកម្ម​ធ្ងន់ធ្ងរទេ​ពោល​គឺ Jones បានខិតខំ​ហ្វឹកហាត់ ខ្លាំងក្លា ណាស់ ។

Phil Jones could be on his way out as Inter Milan target the defender

លោក Solskjaer និងដាក់ Jesse Lingardចូលលេងប្រឆាំងអតីតក្លឹប West Ham របស់ខ្លួនខណៈ​ក្រុម​ទាំង​ពីរជួបគ្នាជាលើកទី ២ ក្នុងរយៈពេល ៤ ថ្ងៃដោយខ្សែបម្រើអង់គ្លេសរូបនេះបានចូលលេងជាកីឡាករ​បម្រុង​ដើម្បីរក​គ្រាប់ជ័យ​ជម្នះចុងម៉ោងទល់នឹង Hammers កាលពីថ្ងៃអាទិត្យ។កីឡាករ Michail Antonio ដែលជាអ្នកស៊ុតបញ្ចូលទី​ច្រើន​ជាងគេ​របស់ West Ham អាចរកបានសម្រាប់ការប្រកួតបន្ទាប់ពីត្រូវបានព្យួរមួយប្រកួតកាលពីថ្ងៃអាទិត្យ៕

 

ប្រភពព័ត៍មាន៖ Sportsmole