បរទេស៖ តារាឆ្នើម​ចំណូល​ថ្មី Hakim Ziyech របស់​ក្លិប Chelsea បាននិយាយ​ពី​​អារម្មណ៍​របស់​គេ​ថា រូប​គេ​បាន​រង់​ចាំ​ការផ្ទេរ​ដ៏​​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​ទៅកាន់​កីឡដ្ឋាន  Stamford Bridge ជាង​ការ​ផ្ទេរ​ទៅកាន់​ក្លិប ArsenalBarcelona កាលពី​២​ឆ្នាំមុន​។

ខ្សែ​បម្រើ​ស្លាប​អន្តរ​ជាតិ​ម៉ា​រ៉ុក​​រូបនេះធ្លាប់​បាន​និយាយ​​ពី​ក្តី​សុបិន​របស់​គេ​កាលពី​មុន​ទាក់​ទង​នឹង​ការ​ផ្ទេរ​ចេញពីក្លិប Ajax ទៅកាន់​ក្រុម​កាំភ្លើង​ធំ ឬ Barcelona ប៉ុន្តែ ការ​ផ្ទេរ​ទាំង​២លើក​នេះ មិនបាន​​កើត​ឡើង​ឡើយ​។ Ziyech បាន​បន្ត​លេងនៅ​ទីក្រុង Amsterdam និង​បាន​ជួយ​ឲ្យ​ក្រុម Ajax ឈាន​ទៅ​ប្រកួតក្រប​ខ័ណ្ឌ Champions League វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ​កាលពីឆ្នាំ​២០១៩ នៅមុន​ពេល​ចូល​រួម​ជា​មួយនឹងក្លិប Chelsea ក្នុង​តម្លៃ​ខ្លួន​៣៧លាន​ផោន (ស្មើ​នឹ​៤៨លាន​ដុល្លារ​​អាមេរិក) ក្នុង​ពេល​បើក​ទីផ្សាសរ​ដោះ​ដូរ​កីឡាករ​កាលពី​រដូ​វ​ក្តៅ​។ បច្ចុប្បន្ន កីឡាករ​វ័យ​២៧​ឆ្នាំ​រូបនេះ កំពុង​តែ​សម្រ​ប​ខ្លួន​យ៉ាង​រីក​រាយនៅកីឡដ្ឋាន Stamford Bridge និង​កំពុ​ង​តែ​ព្យា​យាម​ធ្វើ​ឲ្យ​រូប​គេ​មានភា​ព​រឹង​មាំ​ទាំងស្រុង ក្រោយពី​មាន​បញ្ហា​ជង្គ​ង់​។

រូប​គេ​បាន​ទទួលស្គាល់​​ពី​ការ​រីក​រាយ​របស់​គេ​ចំពោះ​ការ​ផ្ទេរ​ទៅកាន់​​ក្រប​ខ័ណ្ឌ Premier League​។ Ziyech បាន​និយាយ​កាលពី​ថ្ងៃព្រហស្បតិ៍​ថា៖ «កាល​ពី​២​ឆ្នាំ​មុន​ ខ្ញុំ​ស្ទើរ​តែ​បានផ្ទេរ​ទៅកាន់​​កន្លែងផ្សេ​ទៅ​ហើយ ប៉ុន្តែ ការផ្ទេរ​​នោះមិនបាន​កើត​ឡើងឡើយ​។ សម្រាប់​ខ្ញុំ​ផ្ទាល់ កាល​រំ​ឭក​រឿង​កាល​ពី​មុន ខ្ញុំ​មិន​ចង់​រំឭក​ឡើយ​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia