បរទេស៖ ក្លិប​យក្សអ៊ីតាលី AC Milan កំពុង​តែ​ចរ​ចា​​ដើម្បី​ចុះ​ហត្ថលេខា​​ជា​មួយនឹង​​ខ្សែ​បម្រើ​អន្តរ​ជាតិ​ម៉ា​រ៉ុក Hakim Ziyech​​។ នេះ​បើយោង​ទៅ​តាម​ការ​ចេញផ្សាយ​​របស់​សារ​ព័ត៌មាន​ចក្រភព​អង់គ្លេស​។ បើ​ទោះ​បី​ទើប​តែ​បាន​ឈ្នះ​ពានក្រប​ខ័ណ្ឌ Serie A ក៏ដោយ ប៉ុន្តែ ក្លិប AC Milan កំពុង​តែ​សម្លឹង​រកពង្រឹង​ក្រុម​របស់​ខ្លួន​ នៅមុន​ពេល​ចាប់​ផ្តើម​រដូវ​កាល​ថ្មី​។

Hakim Ziyech - Wikipedia

ថ្នាក់​ដឹកនាំ​របស់​ក្លិប Chelsea ចាត់ទុក Ziyech ជា​កីឡាករ​ដែលត្រូវ​លក់​ចេញ ស្រ​បពេល​ដែល​កីឡាករ​​រូបនេះ ក៏ចង់​ចាក​ចេញ​ទៅកាន់​ក្លិប​ថ្មី​ផង​ដែរ​។ ប៉ុន្តែ បញ្ហា​ប្រឈម គឺ​ទាក់ទង​នឹង​ប្រាក់​បៀរ​វត្សរ៍​របស់​គេ ពោល​គឺ​ស្ថិតក្នុង​តំហំ​ទឹកប្រាក់​ច្រើន​ជាងកញ្ចប់​ទឹកប្រាក់ ដែល​ AC Milan ចង់​ផ្តល់​ឲ្យ​។ AC Milan កំពុង​តែ​ពិភាក្សាផ្ទៃ​ក្នុង​លើ​​​បញ្ហា​នេះ និង​ជាមួយ​នឹង​ភ្នាក់​ងារ​តំណាង​ឲ្យ​កីឡាករ​វ័យ​២៩​ឆ្នាំ​រូបនេះ​។

My final decision' - Ziyech rules out Morocco return as Chelsea star  confirms international retirement at 28 | Goal.com Ireland

Ziyech មិន​បាន​បង្ហាញខ្លួន​​ជាមួយនឹងក្រុម​របស់​លោក Tuchel ជា​ទៀង​ទាត់​ឡើយ​កាលពី​រដូវ​កាល​មុន ដោយ​បាន​ចូល​លេង​ក្នុង​ជម្រើស​ដំបូង​ត្រឹម​តែ​១៩​​លើក​គត់ ក្នុង​ចំណោម​ការ​ប្រកួត​៤៨លើក​របស់ Chelsea ​ក្នុងក្រប​ខ័ណ្ឌ Premier League និង Champions League​។ រូប​គេ​បានផ្ទេរ​មក​ពីក្លិប Ajax ក្នុង​តម្លៃខ្លួន​ជា​គោល​ចំនួន​៤០លាន​អឺ​រ៉ូ (ស្មើនឹង​៤២លានដុល្លារ​អាមេរិក)​ កាលពី​ឆ្នាំ​២០២០ ក្នុងកិច្ច​សន្យា​រយៈ​ពេល​៥​ឆ្នាំ​៕​

 

ប្រភព​​ព័ត៌មាន៖ Sky Sports