បរទេស៖ អ្នកចាត់ការទូទៅ Thomas Tuchel បានបញ្ចាក់ថា Hakim Ziyech មានរបួសធ្ងន់បន្ទាប់ពីខ្សែបម្រើ​ស្លាបអន្តរជាតិ ម៉ារ៉ុកបានជួបបញ្ហារបួសស្មាក្នុងពេលជួយក្រុមម្ចាស់ជើងឯក Champion League រកបានជ័យជម្នះក្នុងការប្រកួតជាមួយ​ក្រុមជើងឯកEuropa league។ មានន័យថាការប្រកួតព្រឹត្តការណ៏ Uefa Super Cup កាលពីថ្ងៃយប់ពុធ Chelsea បានផ្តួល Villarrealខណៈខ្សែបម្រើស្លាបឆ្វេងZiyech ជាអ្នករកគ្រាប់បាល់បើកឆាកមុនអោយក្រុមលោក Tuchelបាន ជួប ការប៉ះទង្គិចគ្នាជាមួយ អតីតខ្សែ​ការពារTottenhamកីឡាករ Juan Foyth របស់ក្រុមលោកUnai Emery។

Hakim Ziyech's injury should be a concern for Chelsea right now

យ៉ាងណាមិញអតីតកីឡាករក្រុមAjax បានប្តូរចេញនៅតង់ទីពីរនិង បានអង្គុយនៅក្រៅទីទីលានប្រកួតដោយ ដោយនៅដៃ​របស់ខ្លួនមានរុំលើដៃនិងព័ទ្ធទៅស្មារបស់គេ។អ្នកចាត់ការទូទៅសញ្ជាតិអាឡឺម៉ង់បានបញ្ជាក់ប្រាប់ថាៈ ប្រសិនបើអ្នកដក​កីឡាករចេញក្នុងតង់ទី ១ វាពិតជាធ្ងន់ធ្ងរ។Ziyech ហាក់បង្ហាញពីភាពមិនស្រួលនិងត្រូវបានដាក់ ឧបករណ៍ជំនួយ​ការដង្ហើមដើម្បីជួយទប់ទល់នឹងការឈឺចាប់បន្ទាប់ពីរងរបួសនៅនាទីទី៣៩ នាទីពោលគឺត្រឹមតែ ១២ នាទីប៉ុណ្ណោះបន្ទាប់​ពីរកបានគ្រាប់បាល់អោយ Chelsea ។

Hakim Ziyech injury: Chelsea FC forward suffers shoulder problem during  Uefa Super Cup | Evening Standard

ទោះយ៉ាងណា ការប្រកួតបានបញ្ចប់ត្រឹមលទ្ធផល ១ទល់និង១ ខណៈ Chelsea នៅតែរកឃើញជ័យជំនះ​សម្រាប់​ការ​ប្រកួតដែលធ្វើឡើងនៅទីក្រុងបែលហ្វាស បន្ទាប់ពីChelsea រកបានជ័យជម្នះក្នុងលទ្ធផល ៦ទល់និង៥ ដោយ​បាល់​កាត់សេចក្តីប៉េណាល់ទីបន្ទាប់ពីកីឡាករបម្រុង Kepa Arrizabalaga បានសង្គ្រោះបាល់ប៉េណាល់ទីដល់ទៅពីរ​គ្រាប់​។​Chelsea ក៏និងត្រៀមចាប់ផ្តើមយុទ្ធនាការប្រកួតក្របខណ្ឌ Premier League របស់ពួកគេទល់នឹងក្រុម Crystal Palace នៅថ្ងៃសៅរ៍នេះផងដែរ៕

 

ប្រភពព័ត៍មាន៖ BBC