បរទេស៖ ខ្សែបម្រើប្រយុទ្ធស្លាប Hakim Ziyech របស់ក្រុមតោខៀវChelsea បានខកខានបង្ហាញខ្លួនចូលលេងសម្រាប់​ក្រុមជម្រើស​ជាតិម៉ារ៉ុកដ៏គួរឱ្យភ្ញាក់ផ្អើលក្នុងពេលយុទ្ធនាការ ប្រកួតជម្រុះ World Cup ២០២២ របស់ពួកគេកាលពីសប្តាហ៍មុន។

Ziyech snubbed by Morocco amid claims of falling out with the head coach -  We Ain't Got No History

លោក Vahid Halilhodzic ដែលជាគ្រូបង្វឹកក្រុមជម្រើសជាតិក្រុមមកពីទ្វីបអាហ្រ្វិកមួយនេះបាន​បំភ្លឺជុំវិញស្ថានភាព​ចំងល់នេះថា៖ «ជាលើកដំបូងនៅក្នុងអាជីពជាគ្រូបង្វឹករបស់ខ្ញុំ ដែលបានឃើញអាកប្បកិរិយាដែលធ្វើឱ្យខ្ញុំខកចិត្តបំផុតមួយនេះទេ។ កីឡាករ​ម្នាក់​នោះ (Ziyech) បដិសេធមិនព្រមចូលរួមជាមួយនឹងក្រុមជម្រើសជាតិ ហើយបានសារភាពដោយសំអាង​លើក​ហេតុផលថា រូបគេ​មានរបួសទៅវិញ។ បុគ្គលិកពេទ្យបានធ្វើការពិនិត្យជាច្រើនដងមកហើយ ហើយនិយាយថាគាត់អាចលេងបាន។ បន្ទាប់មកគាត់​បាន​​បដិសេធ​មិន​ព្រមហ្វឹកហាត់កំដៅសាច់ដុំនៅតង់ទី ២ ដោយសារតែគាត់ខកចិត្តក្នុងការលេងជាកីឡាករបម្រុង ។ សម្រាប់​ខ្ញុំ​ឥរិយាបថប្រភេទនោះមិនអាចទទួលយកបានទេ។ អ្នកមិនអាចបោកប្រាស់ជាមួយក្រុមជម្រើសជាតិបានទេ»។

Soccer - Coach says Ziyech was left out of Morocco squad because of poor  behaviour | Reuters

ម៉ារ៉ុកនឹងត្រូវជួបស៊ូដង់នៅថ្ងៃទី ២ ខែកញ្ញា២០២១នេះតែម្តង ក្នុងការប្រកួតវគ្គជម្រុះ World Cup ខណៈអតីតខ្សែបម្រើក្រុមAjax រូបនេះ នឹងមិនចូលរួមក្នុងការប្រកួតនេះទេ។ ខ្សែបម្រើស្លាបរបស់ក្រុមម្ចាស់ជើងឯកChampion League ២០២០-២០២១ បានអវត្តមាន​ពីក្រុម​ដោយបដិសេធមិនព្រមជួបជុំនៅទីលានហ្វឹកហាត់នោះទេ៕

 

ប្រភពព័ត៍មាន៖ Sportskeeda