បរទេស៖ ខ្សែបម្រើរបស់ Chelsea កីឡាករ Hakim Ziyech ត្រូវបានគេរាយការណ៍ថារូបគេចាប់ផ្តើមពិចារណាអំពីអនាគតរបស់ខ្លួននៅ Stamford Bridge ហើយ។

Image result for hakim ziyech

ខ្សែបម្រើវ័យ២៧ឆ្នាំរូបនេះពុំសូវជាទទួលបានជោគជ័យប៉ុន្មានទេក្រោយពីផ្លាស់មក Chelsea កាលពីដើមរដូវកាលក្រោមការដឹកនាំរបស់លោក Frank Lampard ដោយ១៩ប្រកួតរូបគេអាចរកបានត្រឹម២គ្រាប់ប៉ុណ្ណោះ។ ខ្សែបម្រើសញ្ចាតិម៉ារ៉ុករូបនេះមិនបានបង្ហាញខ្លួនទេក្នុង៣ប្រកួតចុងក្រោយនេះ ក្រោយពីការមកដល់របស់លោក Thomas Tuchel។

Image result for hakim ziyech

បើយោងទៅតាមសារព័ត៍មានជាច្រើនបានចុះផ្សាយថាមានក្លឹប AC Milan និង Juventus កំពុងចាប់ផ្តើមចាប់អារម្មណ៍លើ Ziyech បន្ទាប់ពីអនាគតរបស់គេជាមួយ Chelsea ចាប់ផ្តើមមានភាពរអាករអួល៕

 

ប្រភពព័ត៍មាន៖ Sportsmole