បរទេស៖ ខ្សែ​ប្រយុទ្ធ Cristiano Ronaldo បាន​តេស្ត​ឃើញ​លទ្ធផល​ជា​វិជ្ជ​មាន​ម្តង​ទៀត​ទៅលើ​វីរុស​កូរ៉ូ​ណា ខណៈដែល​ Juventus ត្រៀម​សម្រាប់​ការ​ប្រកួត​ជាមួយនឹងក្រុម Barcelona ក្នុងក្រប​ខ័ណ្ឌ Champions League នា​សប្តាហ៍​ក្រោយ​​។

នេះ​បើយោង​ទៅ​តាម​ប្រភព​ព័ត៌​មាន​នានា​នៅក្នុង​ប្រទេស​អ៊ី​តាលី កាលពីថ្ងៃ​ព្រហស្បតិ៍​។ Ronaldo បច្ចុប្បន្ន កំពុង​តែ​​រក្សា​នៅ​ដាច់​ដោយ​ឡែកពី​គេហ​នៅ​ផ្ទះ​របស់​គេ ក្នុង​ទីក្រុង Turin ក្រោយពី​តេស្ត​ឃើញ​លទ្ធផល​ជា​វិជ្ជ​មាន​ទៅលើ​វីរុស​កូវីដ-១៩ កាលពីថ្ងៃទី​១៣ ខែតុលា ស្រប​ពេល​ដែល​ស្ថិត​នៅ​ជាមួយនឹងក្រុម​ជម្រើស​ជាតិ​ព័រ​ទុយ​ហ្គាល់ សម្រាប់​ការ​ប្រកួត Nations League​។ ខ្សែ​ប្រយុទ្ធ​ជើង​ចាស់​វ័យ​៣៥​ឆ្នាំ​រូបនេះ បាន​ទទួលលទ្ធ​ផល​វិជ្ជ​មាន ក្រោយពី​ការ​ធ្វើ​តេស្ត​មួយ​ត្រូវ​បាន​រៀប​ចំ​ឡើង​កាលពីថ្ងៃ​ពុធ​។ នេះ​បើយោង​ទៅ​តាម​ការ​ចេញ​ផ្សាយ​របស់​បណ្តាញ​សារ​​ព័ត៌​មាន Sky Sport Italia និង Gazzetta Dello Sport​។

ខ្សែ​ប្រយុទ្ធ​​អន្តរ​ជាតិ​ព័រ​ទុយហ្គាល់ Ronaldo នៅ​តែ​អាច​ចូល​លេង​សម្រាប់​ការ​ប្រកួតក្រប​ខ័ណ្ឌ Serie A ជាមួយនឹងក្រុម Hellas Verona នៅ​ថ្ងៃ​អាទិត្យ និង​ការ​ប្រកួត​ជាមួយនឹងក្រុម Barcelona របស់ Lionel Messi កាលពី​ថ្ងៃ​ទី​២៨ ខែតុលា​។ ស្ថិតក្រោម​ច្បាប់​របស់​សហ​​ព័ន្ធ​កីឡា​បាល់​ទាត់​ទ្វីប​អឺ​រ៉ុប (UEFA) ម្ចាស់​ពាន​រង្វាន់​បាល់​មាស Ballon d’Or ៥​សម័យកាល​រូបនេះ ត្រូវ​តែ​មានលទ្ធផល​តេស្ត​វិជ្ជ​មាន​ក្នុង​រយៈ​ពេល​២៤​ម៉ោង នៅមុន​ពេល​ការ​ប្រកួត​ជាមួយនឹងក្រុម Barcelona ក្នុង​ទីក្រុង Turin ដើម្បីមាន​សិទ្ធិ​បញ្ចូល​ឈ្មោះ​ក្នុង​ក្រុម​បាន​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia