បរទេស៖ អ្នកគាំទ្រក្លឹប AZ Alkmaar នៅលីកកំពូលហូឡង់បានដឹងច្បាស់ថា ក្រុមរបស់ពួកគេនឹងត្រូវលេងប្រឈមនឹងក្រុមយក្សអ៊ីតាលី Napli ក្នុងពានរង្វាន់ Europa League ដោយមាន កីឡាករ១៣ នាក់ត្រូវបានជាប់បម្រាមដាក់អោយនៅដាច់ដោយឡែកមិនអាចចូលរួមលេងបាន ក្រោយធ្វើតេស្តិ៍រកឃើញមេរោគកូវីត-១៩ មុនការប្រកួតកាលពីថ្ងៃព្រហស្បត្ត៏ម្សិលមិញនេះ។

Milan win at Celtic, Alkmaar stun Napoli | Cyprus Mail

ផ្ទុយទៅវិញក្រុមដែលមានកីឡាករភាគច្រើនជាយុវជន បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពីពួកគេបានយកឈ្នះ ក្រុមជើងខ្លាំងនៅក្របខណ្ឌលីកកំពូលអ៊ីតាលី Serie A ក្នុងលទ្ធផល១-០ សម្រាប់ការប្រកួតប្រកួតដំបូងវគ្គជម្រុះពូល F ក្រោយពីកីឡាករ Dani de Wit ជាអ្នករកបាន គ្រាប់បាល់ស៊ុតបញ្ចូលទីនៅនាទីទី៥៧ តង់ទី ២ ។

Europa League, Napoli-AZ 0-1: la decide De Wit | Primapagina | Calciomercato.com

គួរកត់សម្គាល់ថាក្រុម AZ Almaar មិនមានលទ្ធផលល្អទេនាពេលបច្ចុប្បន្នគឺឈរនៅលេខរៀងទី១១នៅលីកកំពូលហូឡង់ បានធ្វើដំណើរទៅកាន់ ប្រទេសអ៊ីតាលីជាមួយវត្តមានកីឡាករត្រឹមតែ១៧នាក់ប៉ុណ្ណោះសម្រាប់ចូលរួមការប្រកួតពានរង្វាន់ធំទី២នៅទ្វីប អឺរ៉ុបមួយនេះ៕

ប្រភពព័ត៍មាន​៖ BBC