បរទេស៖ ក្រុម Eintracht Frankfurt បានផ្តួល​ក្រុម Rangers ដោយ​ការ​ស៊ុត​បាល់​ប៉េណាល់ទី​ក្នុងលទ្ធ​ផល ៥-៤ ដើម្បី​ឈ្នះពាន Europa League កាលពីថ្ងៃ​ពុធ ក្រោយពី​ការ​ប្រកួត​ក្នុង​ទីក្រុង Seville បាន​បញ្ចប់​ក្នុង​លទ្ធ​ផល​ស្មើ ១-១ នៅ​នាទី​បន្ថែម​១៥នាទី​២​ដង​។

កីឡាករ Aaron Ramsey បាន​ស៊ុត​បាល់​ប៉េណាល់ទី​មិន​ចូល​ទី​សម្រាប់​ក្រុម Rangers ក្នុង​​ពេល​ស៊ុត​ប៉េ​ណាល់​ទី​កាត់​សេចក្តី ក្រោយពី​បាន​ចូល​លេង​ក្នុងនាម​ជា​កីឡាករ​បម្រុង ក្នុង​ពេល​នៅ​សល់​ត្រឹម​តែ​៣​នាទី​ចុងក្រោយ​នៅ​នាទី​បន្ថែម​១៥នាទី​២​ដង នៅ​មុន​ពេល Rafael Borre បាន​រក​គ្រាប់​បាល់​ឈ្នះ​ដើម្បី​បំពេញ​​កំណត់​ត្រា​ដ៏គួរ​ឲ្យ​កត់សម្គាល់​សម្រាប់​ក្រុម Frankfurt​។ ខ្សែ​ប្រយុទ្ធ Borre បាន​ក្លាយ​ជា​​វីរ​បុរស​នៅ​រាត្រី​នោះ ក្រោយពី​បាន​រក​គ្រាប់​បាល់​​តាមស្មើ​​គ្រាប់​បាល់​​បើក​ឆាក​របស់​កីឡាករ Joe Aribo សម្រាប់​ក្រុម Rangers ខណៈ​ដែលក្រុម Frankfurt បាន​ឈ្នះពានក្នុង​​ក្រប​ខ័ណ្ឌ​អឺ​រ៉ុប​ ជា​លើក​ដំបូង​របស់​ពួក​គេ បើ​គិត​ចាប់​តាំង​ពីឆ្នាំ​១៩៨០ និង​បានកក់​កៅអី​របស់​ពួក​គេ​ក្នុងក្រប​ខ័ណ្ឌ Champions League នា​រដូវកាល​ក្រោយ​។

អ្នក​ចាំ​ទី Kevin Trapp របស់​ក្លិប Frankfurt បាន​និយាយ​ថា៖ «យើង​ទាំង​អស់​គ្នា​​សុទ្ធ​តែ​ជា​វីរ​បុរស​។ បើ​គ្មាន​អ្នក​គាំទ្រ​ទេស​នោះ យើង​នឹង​មិន​អាច​ធ្វើ​បាន​ឡើយ​»​។ ក្លិប​ទាំង​​២ បាន​សម្លឹង​រក​ការ​ឈ្នះពាន​ក្រប​ខ័ណ្ឌ​អឺ​រ៉ុប​ជាលើក​ទី​២​ដូ​ចគ្នា ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​ពួក​គេ ក្រោយពី​ Rangers បាន​ឈ្នះពាន Cup Winners’ Cup ក្នុង​ឆ្នាំ​១៩៧២ ហើយ Frankfurt បាន​លើក​ពាន UEFA Cup កាលពីរយៈ​ពេល​៤២ឆ្នាំ​មុន​៕

ប្រភព​ព័ត៌​មាន៖ worldsoccertalk