បរទេស៖ កីឡាករសញ្ជាតិអ៊ុយក្រែន Andriy Yarmolenko រកបានគ្រាប់បាល់ឈ្នះក្នុងម៉ោងបន្ថែម ដើម្បីជួយក្រុម West Ham យក​ឈ្នះ Sevilla ក្នុងលទ្ធផលសរុបទាំងពីរប្រកួតគឺ ២ទល់និង១ ដើម្បីឈានទៅវគ្គ ១/៤ ផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Europa League ។

Ukrainian forward Andriy Yarmolenko returns from compassionate leave to score for West Ham amid conflict back home - ABC News

ក្រុមរបស់លោក David Moyes បានយកឈ្នះក្នុងលទ្ធផលជើងទីពីរ ២-0 ក្នុងការប្រកួតជើងទីពីរនៅកីឡដ្ឋាន London Stadium កាលពីយប់ថ្ងៃព្រហស្បតិ៍ ខណៈ Yarmolenko មានឪកាសរកបានគ្រាប់បាល់ទីពីរនៅ​ណាទីទី១១២​បន្ទាប់​ពីមិត្តរួមក្រុម Tomas Soucek រកបានគ្រាប់បាល់បើកឆាកតាំងពីនាទី៣៩តង់ទី១ ។

Emotional Andriy Yarmolenko in tears after scoring for West Ham | Marca

West Ham បាន​ក្លាយ​ជា​ក្រុម​អង់គ្លេស​ដំបូង​គេ​ដែល​បាន​យកក្រុមជើងឯក Europa League ៦ សម័យកាលខណៈដែល​កីឡាករជម្រើសជាតិអ៊ុយក្រែន Yarmolenko ដែលធ្លាប់បង្ហាញខ្លួនអោយអ៊ុយក្រែន១០៦ ដើម្បីជួយក្រុមរបស់លោក Moyes ឡើងទៅកាន់វគ្គ៨ក្រុមចក្ងោយរជាលើក​ដំបូង​ក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ៕

ប្រភពព័ត៍មាន៖ Sportsmole