បរទេស៖ ក្រុម Barcelona បាន​ឈាន​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៃក្រប​ខ័ណ្ឌ Europa League កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក្រោយពី​បាន​​យកឈ្នះ​លើ​ក្រុម Napoli ក្នុងលទ្ធផល ៤-២ ដើម្បី​ទៅវគ្គ​បន្ត​ជា​​មួយនឹង​​ជ័យ​ជម្នះ​ទាំង​២​ជើង ៥-៣ ក្នុង​​ការ​ប្រកួត​ដ៏​រំភើប​។

ក្រុម​យក្ស​ដែលមាន​មូលដ្ឋាន​នៅ Catalonia មួយ​នេះ បាន​បង្ហាញពី​​កម្រិត​លេង​ដ៏​រឹង​មាំ​ភ្លាម​ៗ​តាង​ពី​ចាប់​ផ្តើម​ប្រកួត​នៅ​ទីក្រុង Naples ខណៈ​ដែល​ខ្សែ​ការ​ពារ Jordi Alba បាន​បំពេញ​​ការ​វាយសម្រុក​រហ័ស​យ៉ាង​ល្អដើម្បី​រក​គ្រាប់​បាល់​បើក ហើយ​ការ​ស៊ុត​បាល់​ពី​ចម្ងាយចូល​​ទីយ៉ាងល្អ​​របស់ Frenkie de Jong ទំនង​ដូច​ជា​​បានកាត់​សេចក្តី​ការ​ប្រកួត​នេះ​ទៅ​ហើយ​។ ក្រុម​របស់​លោក Xavi គួរ​តែ​រក​បាន​គ្រាប់បាល់​បន្ថែម​ទៀត នៅមុន​ពេល​កីឡាករ Lorenzo Insigne បាន​ជួយ​ឲ្យ​ក្រុម​​ម្ចាស់​ផ្ទះ​​វាយ​បក​វិញ​តាមរយៈ​គ្រាប់បាល់​ប៉េណាល់​ទី​នៅ​ពាក់​កណ្តាល​តង់​ទី​១ ហើយ Gerard Pique បាន​ធ្វើឲ្យ​ប្រាកដ​ថា ក្រុម Napoli មិនមាន​ឱកាស​ក្នុងការ​វាយ​បក​វិញ​ឡើយ​។

រាត្រី​ដ៏សោក​សៅ​របស់​ក្រុម Napoli ត្រូវ​បាន​បំពេញ នៅ​ពេល​ដែល Pierre-Emerick Aubameyang បាន​រក​គ្រាប់បាល់​ទី​៤​របស់ក្រុម​ខ្លួន​នៅ​តង់ទី​២​។ លោក Xavi បាន​ប្រាប់​​អ្នក​យក​ព័ត៌​មានថា៖ «យើង​បាន​គ្រប់​គ្រង សម្រាប់​រយៈ​ពេល​៩០នាទី ហើយ​នោះ​គឺ​ជា​លើក​ទី​១ហើយ​ដែលយើង​បាន​ធ្វើ​បែប​នោះ បើ​គិត​ចាប់​តាំងពីខ្ញុំ​បាន​ក្លាយ​​ជា​គ្រូបង្វឹក​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia