បរទេស៖ ខ្សែប្រយុទ្ធ Jamie Vardy បាន​ចូលលេងក្នុងនាម​ជាកីឡាករ​បម្រុង ដើម្បី​រក​គ្រាប់​បាល់​បញ្ចូល​ទីកាត់​សេចក្តី​ក្នុង​ពេល​ប្រកួត​ជាមួយនឹងក្រុម Arsenal ដើម្បី​ជួយ​ឲ្យ​ក្រុម Leicester ទទួល​ជ័យ​ជម្នះ ២-១ និង​ដេញ​តាមពីក្រោយ​ក្រុម​កំពុង​តែ​នាំមុខ​លើ​កំពូល​តា​រាង Premier League ត្រឹម​តែ​១ពិន្ទុ ក្រោយពី​ដណ្តើម​បាន​ជ័យ​ជម្នះ​ជាលើក​ដំបូង​លើ​ទឹកដីក្រុមកាំភ្លើង បើ​គិត​ចាប់​តាំងពីឆ្នាំ​១៩៧៣ កាលពីថ្ងៃ​អាទិត្យ​។

Mikel Arteta opens up on leaving players out and how it hurts

Vardy ទើប​តែ​បាន​​ជា​សះ​ស្បើយ​ពី​របួស​ដើម្បី​​អាច​ចូល​លេង​ក្នុងនាម​ជា​​កីឡាករ​បម្រុង ក្រោយពី​បាន​រង​របួស​កំ​ភួន​ជើង ប៉ុន្តែ លោក Rodgers អ្នក​ចាត់​ការ​ទូ​ទៅ​របស់​ក្រុម Leicester បាន​ដាក់​ឲ្យ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ចូល​លេង​នៅ​រយៈពេល​៣០​នាទី​ចុងក្រោយ​។ Vardy បាន​ឆ្លើយ​តប​វិញ​ជាមួយនឹង​រក​គ្រាប់​បាល់​ទី​៦​របស់​គេ​នៅ​រដូវ​កាល​នេះ​​។ លោក Rodgers បាន​ឲ្យ​ដឹងថា៖ «ផែន​ការ​របស់​យើង​គឺ​ការ​​ដាក់​ឲ្យ Jamie Vardy ចូល​លេង ហើយ​រូប​គេ​អាច​​បង្កើត​ការ​ភ្ញាក់​ផ្អើល​»​។

Every word Mikel Arteta just said on Arsenal's loss, disallowed goal,  Lacazette and Luiz's injury - football.london

 

ជាមួយគ្នា​នេះ លោក Mikel Arteta គ្រូបង្វឹក​របស់​ក្រុម Arsenal បាន​រិះ​គន់​ការ​សម្រេច​ចិត្ត​មិន​អនុ​ញ្ញាត​ឲ្យ​គ្រាប់​បាល់​របស់ Alexandre Lacazette ចូល​ទី​ជាផ្លូវ​ការ​ ដោយ​ចាត់​ទុក​ថា ជា​បាល់ offside នៅ​ដើម​តង់​ទី​១​។ គ្រូបង្វឹក​រូបនេះ​បាន​​ឲ្យដឹង​ថា៖ «ខ្ញុំ​ពិត​ជា​ខក​ចិត្ត​ណាស់​។ យើង​បាន​គ្រប់គ្រង​ការ​ប្រកួតក្នុង​ដៃ​នៅ​តង់​ទី​១ ហើយ​ខ្ញុំ​មិនដឹងថា ហេតុ​អ្វីបាន​ថា គ្រាប់​បាល់​នោះ​មិន​ត្រូវ​បាន​​​យក​ជាផ្លូវ​ការ​»​៕

 

ប្រភព​ព័ត៌​មាន៖ BBC