បរទេស៖ បន្ទាប់ពី Patrick Eva បានចេញមុខរិះគន់ពេលនេះអតីតគ្រូបង្វឹកហូល្លង់លោក Marco van Basten បានធ្វើការចោទសួរនិងបន្តការរិះគន់លើករណីកីឡាករ Donny van de Beek បានសម្រេចចិត្តចូលរួមជាមួយក្រុម បិសាចក្រហម Man Utd ។
គួរបញ្ជាក់ថាខ្សែបម្រើវ័យ ២៣ ឆ្នាំរូបនេះបានផ្ទេរពី Ajax មកកាន់ទឹកដី Old Trafford កាលពីរដូវក្តៅប៉ុន្តែគិតត្រឹមសប្តាហ៏ទី៥ ខ្សែបម្រើរូបនេះកំពុងតែជំនះតស៊ូយ៉ាងលំបាកដើម្បីជាប់ជម្រើសចូលលេង១១នាក់ដំបូង ទៀងទាត់នោះទេ ខណៈការប្រកួតចុងក្រោយជាមួយ Chelsea រូបគេក៏បន្តអង្គុយជាកៅអីបម្រុងដដែល ។
ឆ្លើយតបនិងការរិះគន់ខាងលើអ្នកចាត់ការទូទៅ លោក Ole Gunnar Solskjaer បានបញ្ជាក់ច្បាស់ថា ពេលវេលាពិតប្រាកដរបស់ Van de Beek នឹងមកដល់។ ផ្ទុយពីការលើកឡើងខាងលើវីរបុរសនិងជាអតីតខ្សែការពារឆ្វេងក្លឹបលោក Patrice Evra ធ្លាប់បានអះអាងថា Man Utd មិនត្រូវការកីឡាករវ័យក្មេងសញ្ជាតិហូឡង់រូបនេះទេ ព្រោះតែក្លឹប បច្ចុប្បន្នមានកីឡាករគ្រប់គ្រាន់ដែលលេងក្នុងតួនាទីនៅតំបន់បម្រើរួចរាល់ហើយ៕
ប្រភពព័ត៍មាន៖ Goal