បរទេស៖ លោក Juergen Klopp អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម Liverpool បាន​និយាយ​កាលពីថ្ងៃច​ន្ទ Midtjylland គឺ​ជា​​គូ​ប្រកួត​ដ៏​ខ្លាំង​មួយ​ដែលមិន​អាច​មើល​ស្រាលបាន​ឡើយ ហើយ​ក្រុម​ស្ថិតក្នុងក្រប​ខ័ណ្ឌ Premier League របស់​លោក មិនបាន​ចាត់ទុក​ពួកគេ​ជាក្រុម​តូច​ឡើយ នៅក្នុងក្រប​ខ័ណ្ឌ Champions League​។

ក្លិប​របស់​ដា​ណឺ​ម៉ាក​មួយនេះ បាន​ឈ្នះ​កៅអី​ទៅលេងក្នុងក្រប​ខ័ណ្ឌ Champions League វគ្គ​ចែកពូល ជាលើក​ទី​១​នៅ​រដូវ​កាល​នេះ ប៉ុន្តែ លោក Klopp បាន​​បញ្ជាក់​ថា លោក​បាន​ស្គាល់​យ៉ាង​ច្បាស់​ពី​គម្រោង​របស់​ពួក​គេ នៅ​មុន​ពេល​លោក​បាន​ទទួល​ការ​ងារ​នៅ​ក្នុងក្រុម Liverpool​។ នៅមុន​ពេលការ​ប្រកួត​នា​កីឡដ្ឋាន Anfield នៅ​រាត្រីនេះ លោក Klopp បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​ថា៖ «យើងមិន​ចាត់​ទុក​ក្រុម Midtjylland ជាក្រុម​តូច​មួយ​ឡើយ​។ ពួកគេ​ស្ថិត​នៅ​ក្នុងការ​ប្រកួតនេះ ដោយ​សារ​តែ​ពួកគេ​បាន​ទទួល​សិទ្ធិ​ដើម្បី​ប្រកួត​»​។ លោក​បាន​បន្ថែមទៀត​ថា៖ «ខ្ញុំ​ដឹង​​រឿង​រ៉ាវ​របស់​ក្លិប​នេះ និង​សមិទ្ធិផល​ដែល​ពួក​បាន​ព្យា​យាមស​ម្រេច​ឲ្យ​បាន​។ នោះ​គឺ​ជា​គម្រោង​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​។

កាលពី​៥​ឆ្នាំ​មុន ក្នុង​ពេល​ខ្ញុំ​សម្រាកពី​ការ​ងារ ខ្ញុំ​ចាប់​អារម្មណ៍​ក្នុងការ​ធ្វើ​ដំណើរ​ទៅកាន់​​ទីនោះ​ ដើម្បី​មើល​ពី​ចំណុច​ផ្សេង​ៗ​ដែល​ស្រេច​បាន​ ប៉ុន្តែ បន្ទាប់​មក ខ្ញុំ​បាន​ចុះ​ហត្ថលេខា​ជាមួយនឹង Liverpool​»​។ ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា Liverpool ប្រឈម​មុខ​នឹង​វិបត្តិ​របួស​កីឡាករ ខណៈ​ដែលលោក Klopp បាន​និយាយ​ថា ខ្សែ​បម្រើ Thiago Alcantara និង Naby Keita រួម​នឹង​ខ្សែ​ការ​ពារ Joel Matip ប្រហែល​ជា​មិន​អាច​ចូលលេ​បាន​​ឡើយ​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia