បរទេស៖ Bernardo Silva បានសារភាពថារូបគេពិតជាចង់ឃើញក្រុមមេឃខៀវ Manchester City ចុះកុងត្រានាំយកតារាឆ្នើម Kylian Mbappe ពីក្លឹប Paris Saint-Germain មករួមក្រុមនៅថ្ងៃណាមួយ ។ខ្សែបម្រើកណ្តាលអន្តរជាតិព័រទុយហ្គាល់រូបនេះបានប្រាប់គេហទំព័របារាំង L’equipe ថា៖ “Mbappe ជាកីឡាករពិសេសម្នាក់កំលុងពេលខ្ញុំលេងនៅ Monaco ។ពិតប្រាកដណាស់វាមិនមែនជារឿងអាក្រក់ទេបើអាចទិញគាត់មករួមក្រុមនោះ”។

The idea is to win the Champions League and move to a big club' - Djorkaeff reveals plan for PSG star Mbappe | Goal.com

សមាជិកជ័យលាភី World Cup ២០១៨ វ័យ ២១ ឆ្នាំរូបនេះនៅតែបង្ហាញទម្រង់លេងបានល្អ ក្រោយរកបានគ្រាប់បាល់ស៊ុតបញ្ចូលទី ៦ គ្រាប់ក្រោយបង្ហាញខ្លួនរួចទៅហើយពីការប្រកួតលីហ្គ ៥ លើកនៅរដូវកាលនេះមានទំនាក់ទំនងខ្លាំងបំផុតជាមួយក្លឹបReal Madrid និង Liverpool នៅរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ទោះយ៉ាងណាឯកអគ្គរដ្ឋទូតប្រចាំក្លឹប PSG លោក Youri Djorkaeff ថ្មីៗនេះបានបង្ហាញពីផែនការសម្រាប់កីឡាករអន្តរជាតិបារាំងរូបនេះ ដើម្បីជួយឱ្យក្រុមឈ្នះពាន Champions League មុនពេលរូបគេផ្លាស់ទៅលេងនៅក្លឹបយក្សធំៗនៅទ្វីបអឺរ៉ុបផ្សេងទៀត ។

Twitter Reacts to Perrin's Reckless Challenge on Mbappé in Coupe de France Final - PSG Talk

បច្ចុប្បន្ន Man City កំពុងប្រឈមបញ្ហារបស់កីឡាករនៅតំបន់ប្រយុទ្ធក្រោយពី Aguero និង De Bruyne នៅបន្តអវត្តមានដោយសាររបួស ដូច្នេះជម្រើសក្នុងការទិញខ្សែប្រយុទ្ធ Mbappe គឺជាជម្រើសដ៏ល្អបំផុតដូចការលើក ឡើងរបស់ Silva ដូច្នេះដែរ៕