បរទេស៖ ក្រុមម្ចាស់ផ្ទះហង្សក្រហម Liverpool បានយកឈ្នះក្រុម ក្រុមដាណឺម៉ាកគឺ Midtjylland នៅក្របខ័ណ្ឌ Champions League សម្រាប់ការប្រកួតជម្រុះក្នុងពូល D ជាលើកដំបូងក្នុងផ្ទះ របស់ពួកគេក្នុងការប្រកួតកាលពីថ្ងៃពុធវេលាម៉ោង៣ទាបភ្លឺ។

Jurgen Klopp admits Liverpool 'couldn't calm it down' during Champions  League win over Midtjylland | Daily Mail Online

ប៉ុន្តែជារឿងអកុសលដែលកីឡាករអន្តរជាតិប្រេស៊ីល Fabinho ដែលបានដើរតួនាទីជំនួសខ្សែការពារឆ្នើម Van Dijk បានរងរបួសដែលត្រូវបានសន្និដ្ឋានថាជារបួសសរសៃពួរជើងត្រូវបង្ខំចិត្តចាកចេញពីទីលានប្រកួតនៅនាទីទី ២៨ មុនពេលបញ្ចប់ក្នុងលទ្ធផលដោយ Liverpool យកឈ្នះ ២ ទល់និង០។

Virgil van Dijk and Fabinho: Who are the young Liverpool players to cover  injured duo? | Football News | Sky Sports

ហេតុផលខាងលើនេះនាំអោយ Liverpool កំពុងប្រឈមនិងវិបត្តិខ្សែការពារយ៉ាងធ្ងន់ធ្ងរ ស្របពេល ខ្សែការពារអន្តរជាតិឡឺម៉ង់ Joel Matip នៅតែមិនទាន់វិលត្រលប់មកទីលានហ្វឹកហាត់ហើយគ្រូបង្វឹកលោក Jurgen Klopp រំពឹងថា ខ្សែការពារអង់គ្លេសតែម្នាក់គត់គឺ Joe Gomez ត្រៀមចូលរួមការប្រកួតក្របខ័ណ្ឌ Premier League នៅថ្ងៃសៅរ៍ដោយត្រូវបើកទ្វារ កីឡាដ្ឋាន Anfield ទទួលក្រុម ភ្ញៀវញញួរធំ West Ham United សប្តាហ៏ទី៧នេះ៕

ប្រភពព័ត៍មាន៖ Goal