បរទេស៖ ខ្សែ​ប្រយុទ្ធ Marcus Rashford ដែល​ចូល​លេក្នុង​នាម​ជាកីឡាករ​បម្រុង បាន​ស៊ុត​បាល់​បញ្ចូល​ទី​៣​គ្រាប់ ខណៈ​ដែល​ក្រុម Manchester United បាន​ផ្តួលក្រុម​ជើង​​ខ្លាំង​របស់​អាល្លឺម៉ង់ RB Leipzig ចាស់​ដៃ ក្នុង​លទ្ធ​ផល ៥-០ កាល​ពីថ្ងៃពុធ ដើម្បី​គ្រប់គ្រង​ទាំង​ស្រុង​ក្នុង​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Champions League វគ្គ​ចែកពូល​របស់​ពួក​គេ​។Resultado Manchester United vs. RB Leipzig: 5-0 con hat-trick de Rashford, goles y mejores jugadas video | La República

ខ្សែ​ប្រយុទ្ធ Mason Greenwood ទំនង​​ដូច​ជា​ដណ្តើម​បាន​​ការ​ចាប់​អារម្មណ៍ផ្សេង​ៗ​ជា​មួយ​នឹង​រក​បាន​​៣​គ្រាប់​ក្នុង​១​ប្រកួត​ជាលើក​ដំបូង​របស់​គេ​ទៅ​ហើយ ប៉ុន្តែ Rashford បាន​ចូល​លេង​ក្នុង​នាម​កីឡាករ​បម្រុង ដើម្បី​រំ​ឭក​ដល់​លោក Ole Gunnar Solskjaer ថា រូប​គេ​ជា​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ប្រចាំ​កីឡដ្ឋាន Old Trafford​។ រូប​គេ​គឺ​ជា​កីឡាករ​ទី​២​​របស់ Man United ដែល​ស៊ុត​បាល់​បញ្ចូល​ទី​៣​គ្រាប់ក្នុង​នាម​ជាកីឡាករ​បម្រុង​ ក្រោយ​ពីលោក Solskjaer បាន​បង្កើត​កំណត់​ត្រា​នេះ នៅ​ពេល​ប្រកួត​ជាមួយ​នឹងក្រុម Nottingham Forest កាលពីឆ្នាំ​១៩៩៩​​។

RB Leipzig cameo a reminder Marcus Rashford is unlike another at Manchester United - Eurosport

Man United ដែល​បាន​​ជួ​ប​ភាព​ត្រដាប​ត្រដួស​នៅ​ដើម​រដូវ​កាល​នេះ បច្ចុប្បន្នមាន​៦ពិន្ទុ ពីការ​ប្រកួត​២លើក ក្រោយពី​បាន​យកឈ្នះ​​លើ​ក្រុម Paris Saint-Germain  ២-១ កាល​ពីថ្ងៃ​ប្រកួត​បើកឆាក​។ Rashford បាន​ឲ្យដឹងថា៖ «ខ្ញុំ​គិត​ថា អ្នក​ចាត់​ការ​ទូទៅ ចង់ឲ្យ​ខ្ញុំ​រក្សា​កម្លាំង​។ សម្រាប់​យើង មានន័យ​ថា ជា​ការ​ធ្វើ​ដំណើរ​ទៅ​មុខ​។ យើង​បាន​​បង្ហាញពី​ទម្រង់លេង​យ៉ាង​មុត​ស្រួច ហើយ​យើង​អាច​រក​បាន​គ្រាប់​បាល់​គ្រប់​ពេល​ទាំង​អស់​ពេល​ដែលយើង​បាន​វាយ​សម្រុក​»៕

ប្រភព​ព័ត៌មាន៖ Channel News Asia